អតីតខ្សែបម្រើ Real Madrid កីឡាករ James Rodriguez បាននិយាយថារូបគេបានរកឃើញ គ្រូបង្វឹកដែលជឿជាក់លើសមត្ថភាពរបស់ខ្លួនហើយ រូបគេទៅលេងនៅអាល្លឺម៉ង់គឺដើម្បីឈ្នះពាន។
James Rodriguez ដែលជាកីឡាករម្នាក់រកកៅអីលេងជម្រើសដំបូងមិនបាននៅ Real Madrid បាននិយាយថា រូបគេមកចូលរួមជាមួយ Bayern ដោយសារវាជាក្លឹបល្អជាងគេបំផុតមួយ ក្នុងចំណោមក្លឹបធំលំដាប់កំពូលលើលោកហើយ ថែមទាំងនិយាយទៀតថា រូបគេស្ម័គ្រចិត្តមកចូលរួមនៅកន្លែងមួយ ដែលគ្រូបង្វឹកពិតជាជឿជាក់លើគាត់។
ពេលធ្វើដំណើរមកដល់សិង្ហបុរី ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ ICC ជាមួយ Chelsea និង Inter Milan នៅថ្ងៃល្ងាចអង្គារនេះ កីឡាករវ័យ២៦ឆ្នាំបាននិយាយថា“ ខ្ញុំមកទីនេះ ដើម្បីឈ្នះពាន ហើយខ្ញុំជឿជាក់ថា យើងនឹងមានក្រុម និងគ្រូបង្វឹកដែលធ្វើដើម្បីគោលបំណងនេះ” កីឡាករសញ្ជាតិកូឡុំប៊ីបាននិយាយ។
គ្រូបង្វឹក Bayern Munich លោក Carlo Ancelotti ជឿថា James នឹងបង្កើតការរីកចម្រើនដល់ក្លឹបអាល្លឺម៉ង់មួយនេះ។ និយាយក្នុងការផកដល់បទសម្ភាន៍មួយពេលធ្វើដំណើរដល់សិង្ហបុរីកាលពីល្ងាចម្សិលមិញលោកបាននិយាយដូច្នេះ៖” James មានគុណភាពដ៏អស្ចារ្យដែលអាចពង្រឹង កម្រិតលេងរបស់យើង។ ខ្ញុំគិតថាគាត់នឹងផ្ដល់អ្វីៗជាច្រើនទៀត រវាងតំបន់ប្រយុទ្ធនិងបម្រើពិសេសការប៉ះបាល់ចុងក្រោយឲ្យខ្សែប្រយុទ្ធ”៕