អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​កាំភ្លើងធំ​ Arsenal និង​ Barcelona កីឡាករ​ Thierry Henry ជឿ​ថា​ Lionel Messi អាច​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់​បំផុត​ ជាមួយ​នឹង​ការ​លេង​ដ៏​ល្អ​របស់​ខ្លួន ​ពិសេស​បង្កើន​ទម្រង់​លេង​ល្អ​ជាង​នេះ​ទៀត។

ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​មិន​សូវ​ល្អ​សម្រាប់ ​Barcelona ប៉ុន្តែ​អតីត​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ​បាន​និយាយ​សរសើរ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ថា​៖” ចិត្ត​ជម្នះ​ចង់​លេង​គ្រប់​ប្រកួត​ ការ​ហ្វឹក​ហាត់​ខ្លាំង​ និង​ធ្វើ​ការ​ធ្ងន់​របស់ ​Messi នឹង​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ខ្លាំង។ ពេល​នេះ​គាត់​បង្កើត​ការ​រក​គ្រាប់​បាល់​បាន​ច្រើន​ហើយ​ខ្ញុំ​គិត​ថា​មនុស្ស​មិន​អាច​និយាយ​អស់​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​មិត្ត​រួម​ក្រុម​នោះ​ទេ” Hery និយាយ​ក្នុង​ទូរទស្សន៍ ​BarcaTV។

“ការ​អភិវឌ្ឍន៍​ទម្រង់​លេង​របស់​ Messi មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ​។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​” លោក​បាន​បន្ត។

សូម​បញ្ជាក់​ផង​ដែរ​ ! Barcelona ទើប​តែ​បាន​យក​ឈ្នះ ​Juventus ២-១​ក្នុង​ការប្រកួត​ពាន​មិត្តភាព​មិន​បើក​រដូវ​កាល​International Champions Cup ក្រោម​ការ​ដឹកនាំ​របស់​ Ernesto Valverde ៕

ប្រភព៖ besoccer