គ្មានកីឡាករណាម្នាក់ ធ្លាប់បានលេងឲ្យប្រទេសដល់ទៅបីក្នុងព្រឹត្តិការណ៍ World Cup នោះទេ ក្រៅពីអតីតខ្សែបម្រើកណ្ដាលរបស់ Inter Milan កីឡាករ Dejan Stankovic តែអ្វីដែលអភ័ព្វសម្រាប់គាត់ គឺលេងឲ្យជម្រើសជាតិដល់ទៅប្រទេសផ្សេងគ្នា មិនដែលឡើងទៅវគ្គចាញ់ធ្លាក់សោះតែម្ដង។
ខ្សែបម្រើរូបនេះបានចូលលេង World Cup លើសដំបូងក្នុងអាជីពកាលពីឆ្នាំ១៩៩៨ ក្នុងប្រទេសបារាំង ដោយលេងឲ្យក្រុមជម្រើសជាតិយូហ្គោស្លាវី។ ហើយក្រោយមកគាត់ក៏បានចាកចេញពីក្លឹប Red Star Belgrade ប្ដូរមកលេងនៅក្លឹបអ៊ីតាលី Lazio ក្នុងវ័យ២០ឆ្នាំ។
Dejan Stankovic លេងឲ្យក្រុមជម្រើសជាតិយូហ្គោស្លាវីឆ្នាំ១៩៩៨នៅបារាំង
កាលនោះគាត់លេងនៅវគ្គជម្រុះក្នុងពូលនៅឆ្នាំ១៩៩៨បានបីប្រកួត ប៉ុន្តែត្រូវធ្លាក់ក្នុងពូល មិនបានឡើងវគ្គ១៦ក្រុមចុងក្រោយក្រោមដៃហុល្លង់២ទល់១។ ដោយសារបញ្ហានយោបាយ ធ្វើឲ្យប្រទេសយូហ្គោស្លាវីត្រូវបានបែងចែកជារដ្ឋឯករាជ៥ប្រទេសក្នុងឆ្នាំ២០០១ Sankovic ដែលកើតនៅទីក្រុង Belgrade បានជ្រើសរើសប្រទេសស៊ែប និងម៉ុងតេណេក្រូ។បន្ទាប់មកគាត់បានចូលរួមលេងឲ្យ Inter Milan ហើយឈ្មោះរបស់គាត់ ក៏ត្រូវបានឡើងមកលេងតំណាងឲ្យប្រទេសនៅ World Cup 2006 នៅអាល្លឺម៉ង់។ប៉ុន្តែក្រុមរបស់គាត់ពិតជាពិបាកភ្នែលមើលណាស់ ដោយឈរបាតតារាងក្នុងពូល គ្មានពិន្ទុក្នុងដៃរកបាន២គ្រាប់ តែធ្លាយ១០ក្រោមស្នាដៃ កូឌីវ័រ អាហ្សង់ទីន និងស្នាដៃហុល្លង់ម្ដងទៀត។
Dejan Stankovic លេងឲ្យ ប្រទេសស៊ែប និងម៉ុងតេណេក្រូ World Cup 2006 នៅអាល្លឺម៉ង់
វាចង្រៃសម្រាប់គាត់ម្ដងទៀត ដោយសារបញ្ហានយោបាយធ្វើឲ្យប្រទេសស៊ែបត្រូវបាត់បង់ ម៉ុងតេណេក្រូដោយសារប្រជាជនបោះឆ្នោតផ្ដាច់ទឹកដី ស៊ែបដោយឡែក និងម៉ុងតេណេក្រូមួយផ្នែក។ ពេលនោះ Stankovic ក៏ត្រូវសម្រេចចិត្តជ្រើសរើសប្រទេសមួយដើម្បីបង្ហាញខ្លួននៅ World Cup។
Dejan Stankovic លេងនៅ World Cup 2010
រូបគេសម្រេចចិត្តមកលេងឲ្យប្រទេសស៊ែប ដោយធ្វើដំណើរទៅកាន់អាហ្វ្រិកខាងត្បូងក្នុង World Cup 2010 ។ ប៉ុន្តែគួរឲ្យស្ដាយក្រុមស៊ែបក៏ត្រូវបានធ្លាក់ម្ដងទៀតដោយចាញ់ ហ្គាណា (១-០) អូស្ត្រាលី(២-១) និងចុងក្រោយចាញ់ក្រោមដៃអាល្លឺម៉ង់(១-០)។
Stankovic គឺជាកីឡាករតែម្នាក់គត់ដែលលេងក្នុងការប្រកួត World Cup ៣ដងឲ្យបីប្រទេសផ្សេងគ្នា ហើយគាត់មិនដែលបានឡើងទៅវគ្គចាញ់ធ្លាក់នោះទេ៕
ប្រភព៖ Besoccer