Cristiano Ronaldo បាន​ប្រាប់​មេៗ​របស់​ Real Madrid​ ឲ្យ​ចុះ​កុង​ត្រា​យក​កំពូល​អ្នក​ចាំ​ទី​របស់ ​Manchester United កីឡាករ David de Gea ប្រភព​ Diario Gol និយាយ​ដូច្នេះ។

Cristiano Ronaldo suelta una bomba | EFE

អ្នក​ចាំ​ទី​ជម្រើស​អេស្ប៉ាញ​គឺ​ជា​គោលដៅ​រយៈ​ពេល​វែង របស់​ម្ចាស់​ជើង​ឯក ​La liga ហើយ​ពួក​គេ​ស្ទើរ​តែ​ទិញ​បាន​សម្រេច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១៥​ ប៉ុន្តែ​ដោយ​សារ​ការ​បញ្ជូន​ឯកសារ​យឺត​ប៉ុន្មាន​នាទី​ ធ្វើ​ឲ្យ​ការ​ផ្ទេរ​នេះ​ត្រូវ​ជាប់​គាំង។​

David de Gea Manchester United

De Gea ចូល​លេង​ឲ្យ​ Manchester United បាន​២៨០​ប្រកួត​ទៅ​ហើយ​ ក្រោយ​ពេល​លោក Sir Alex ទិញ​ពី​ At. Madrid ក្នុង​តម្លៃ​១៩​លាន​ផោន ហើយ​រូប​គេ​ទើប​តែ​បន្ត​កុង​ត្រា​ថ្មី​បន្ត​៤​ឆ្នាំ ជាមួយ​ក្លឹប​ម្ចាស់​កីឡដ្ឋាន​ Old Trafford កាល​ពី​២​ឆ្នាំ​មុន​។