លោក Guillem Balague ជា​អ្នក​ជំនាញ​វិភាគ​បាល់ទាត់​អេស្ប៉ាញ​បាន​និយាយ​ឲ្យ​មាន​ទំនុក​ចិត្ត​ច្បាស់​ថា​ Cristiano Ronaldo ចូល​ចិត្ត​លេង​ចាប់​ដៃគូ​ជាមួយ​Karim Benzema ជា​ជាង​កីឡាករ​ដទៃ​ទៀត​ក្នុង​ក្លឹប​ Real Madrid។

CR7 និង Benzema ត្រូវ​ដាក់​ឲ្យ​លេង​ជាមួយ​គ្នា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​ប្រកួត Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ខែ​ឧសភា​មក​​។ ​ពេល​ Real Madrid ឈ្នះ​ Getafe កាល​ពី​ចុង​សប្ដាហ៍​នេះ​ហើយ​លោក Balague ជឿ​ថា​ Ronaldo-Benzema គឺ​ជា​ដៃគូ​ប្រយុទ្ធ​ដ៏​សំខាន់​បំផុត​ក្នុង​ជម្រើស​ដំបូង​ Los Blancos ។

“ Benzema គឺ​ជា​កីឡាករ​សំខាន់​បំផុត​ក្នុង​ចំណោម​កីឡាករ​សំខាន់​ៗ​ដទៃ​ទៀត​ដូច​ជា Luka Modric និង​Sergio Ramos ” គាត់​និយាយ​ក្នុង​Sky Sport។

Image result for Ronaldo prefers Benzema

“ គាត់​គឺ​ជា​អ្នក​រក្សា​ស្ដាយ៍​លេង​របស់​Madrid ហើយ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ពេល​ចាប់​ដៃគូ​ជាមួយ ​Ronaldo។​ដោយ​សារ​គាត់​មាន​ទំនាក់​ទំនង​ក្នុង​តំបន់​បម្រើ​ហើយ​ផ្លាស់ទី​ជុំ​វិញ​តំបន់​ប្រយុទ្ធ​ រក្ស​តុល្យភាព​នៅ​តំបន់​ប្រយុទ្ធ។ ខ្ញុំ​ជឿ​ជាក់​ថា​ ចំណុច​ដែល​ខ្ញុំ​ដឹង​គឺ​ Ronaldo ចង់​លេង​ជាមួយ ​Benzema ជា​ជាង​កីឡាករ​ដទៃ​ទៀត​ក្នុង​ក្រុម”។

Real Madrid នឹង​ត្រូវ​ជួប ​Tottenham ក្នុង Champions League ហើយ​យើង​ពិត​ជា​ដឹង​ហើយ​ថា​ក្រុម​របស់​លោក Zinedine Zidane កំពុង​ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ​បាន​មក​ពី​ជ័យជម្នះ​២​ប្រកួត​កន្លង​មក។ តើ ​Ronaldo ​អាច​ចាប់​ដៃគូ​ជាមួយ Benzema រក​គ្រាប់​បាល់​ឲ្យ ​Real Madrid ឈ្នះ​ Spurs បាន​ដែរ​ទេ?

ប្រិយមិត្ត​អាច​បញ្ចេញ​ចំណាប់​អារម្មណ៍​ក្នុង​ Comment បាន៕