ខ្សែការពារ Chelsea កីឡាករ David Luiz ត្រូវបានគេរាយការណ៍ថាគឺជាគោលដៅរបស់ Real Madrid ក្នុងរដូវកាលបើកទ្វារដោះដូរកីឡាករក្នុងខែមករាខាងមុខ។
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន Luiz ត្រូវបានដកចេញពីបញ្ជីកីឡាកររបស់តោខៀវត្រូវលេងជាមួយ Manchester United ហើយលោក Antonio Conte ដាក់ចោទជាសំណួរអំពីអនាគត របស់ខ្សែការពារប្រេស៊ីលរូបនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ជាមួយក្លឹប ក្រោយពេល កីឡាកររូបនេះត្រូវបានគេសួរភាពអវត្តមានរបស់ខ្លួនជាមួយក្រុម។
ប្រភព Gambling Time បានសន្និដ្ឋានថា ខ្សែការពារកណ្ដាលអាចនឹងត្រូវអនុញ្ញាតឲ្យចាកចេញពី Stamford Bridge នៅឆ្នាំ ២០១៨ចូលមកដល់។ Luiz បានបង្ហាញខ្លួន១១ប្រកួតឲ្យ Chelsea នៅរដូវកាលនេះ ប៉ុន្តែកីឡាករសក់វែង ហាក់មិនបានបង្ហាញទម្រង់លេងល្អឲ្យក្លឹបមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដុង ដូចរដូវកាលមុនដែលជួយក្លឹបលើកពានPremier League។
សម្ដីរបស់ Conte និយាយកាលពីថ្ងៃសៅរ៍បានពញ្ញាក់ចំណាប់អារម្មណ៍ Real Madrid ដែលកំពុងតែរកកីឡាករបន្ថែមដោយខ្វះខ្សែការពារនិងប្រយុទ្ធដើម្បីរក្សាដំណែងជើងឯក La liga និង Champions League។
PSG, AC Milan, Inter Milan ក៏បង្ហាញចំណាប់អារម្មណ៍ចង់បានក្នុងលក្ខណៈខ្ចីជើងដែលជម្រើសនេះ Chelsea គួតែដាក់David Luiz ក្នុងបញ្ជីទីផ្សាលក់ចេញ៕