ខ្សែ​ការពារ​ស្លាប​ឆ្វេង​របស់ ​Barcelona, Jordi Alba និយាយ​ថា​ Isco គឺ​ជា​កីឡាករ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​ល្អ​បំផុត ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​ ប៉ុន្តែ​រូប​គេ​មិន​រចង់​ឃើញ ​​Isco បង្ហាញ​ទម្រង់​លេង​នៅ​ Real Madrid ​ល្អ​លំដាប់​ពិភពលោក​នោះ​ទេ។

Isco កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ក្រោម​ការ​ដឹកនាំ​របស់ ​Zidane ហើយ​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​លេង​ជម្រើស​ដំបូង​កាល​ពី​ពាក់​កណ្ដាលចុង​ក្រោយ​​រដូវ​កាល​មុន ​​បន្ត​រហូត​ដល់​រដូវ​កាល​នេះ​។ រដូវ​កាល​២០១៧-១៨ នេះ ​Isco រក​បាន​៤​គ្រាប់​និង​បញ្ជូន​បាល់​បាន​៣​ដង​ក្នុង​ពាន​ La liga។

Image result for Jordi ​Alba vs Isco

អ្វី​ដែល​លើស​ពី​នេះ​ទៀត​នោះ​ Isco បាន​ជួយ ​Real Madrid ជា​ច្រើន​ក្នុង​រដូវ​កាល​ក្រោយ​ពេល ​Ronaldo ធ្លាក់ ​Form។​ អញ្ចឹង​ហើយ​បាន​ជា ​Alba មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ដូចគ្នា​ បាន​សរសើរ​ផង​បង្អាប់​ផង​នូវ​ទម្រង់​លេង​នេះដោយ​សរសើរ​ពី​ទម្រង់​លេង​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​ តែ​បង្អាប់​ទម្រង់​លេង​នៅ ​Real Madrid ​។

Image result for Jordi ​Alba vs Isco

ការ​ប្រៀបធៀប​វា​ពិត​ជា​មិន​ដែល​ល្អ​នោះ​ទេ​ ។ខ្ញុំ​ធ្លាប់​ស្គាល់​គាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​” Alba បាន​និយាយ​ទៅ​កាន់​អ្នក​រាយការណ៍​ព័ត៌មាន។

“គាត់​មាន​កម្រិត​នៃ​ទម្រង់​លេង​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក ​ប៉ុន្តែ​ ខ្ញុំ​មិន​ចង់​ឃើញ​គាត់​លេង​ល្អ​បែប​នេះ​នៅ​  Madrid នោះ​ទេ។ គ្រាប់​យ៉ាង​ដែល​អ្នក​អាច​ឃើញ​អំពី​គាត់​គឺ​ល្អ​។ ​យើង​បាន​ចំណាយ​ពេល​នៅ ​Valencia ​ហើយ​ខ្ញុំ​ពិត​ជាស្គាល់​គាត់​ច្បាស់”

Image result for Jordi ​Alba vs Isco

អេស្ប៉ាញ​នឹង​ត្រូវ​ជួប​ក្រុម​ ជម្រើស​ជាតិ​កូស្ការីការ​ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ វេលាម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ ខណៈ​កីឡាករ​ទាំង​ពីរ​មាន​ឈ្មោះ​ត្រូវ​លេង​ក្នុង​ប្រកួត​នេះ​ផង​ដែរ៕