អតីតអ្នកចាំទីក្លឹបValencia និងជម្រើសជាតិអេស្ប៉ាញSantiago Canizares បានប្រកាសថាកូនប្រុសរបស់គាត់បានស្លាប់ទៅហើយកាលពីថ្ងៃសុក្រហើយRodrigo Moreno បានបួងសួងគ្រាប់បាល់ដែលរកបានឲ្យអេស្ប៉ាញស្មើជាមួយអាល្លឺម៉ង់កាលពីយប់មិញ។
Santiago Canizares បាននិយាយក្នុងបណ្ដាញសង្គមកាលពីថ្ងៃសុក្រថាកូនប្រុសរបស់គាត់ឈ្មោះ Santi បានស្លាប់ទៅហើយដោយសារជំងឺមហារីក។Canizares ជាអតីតអ្នកចាំទីបង្ហាញខ្លួនឲ្យជម្រើសជាតិអេស្ប៉ាញចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៦ហើយRodrigo បានចូលរួមកាន់ទុក្ខហើយចូលលេងនិងរកបាល់បានស្មើជាមួយអាល្លឺម៉ង់១-១នៅកីឡដ្ឋាន Dusseldorf។
“ខ្ញុំចង់យកគ្រាប់បាល់នេះផ្ដល់ឲ្យ Canizares ហើយសូមឲ្យកូនប្រុសរបស់គាត់ទៅកាន់សុគតិភព។យើងទាំងអស់គ្នានៅជាមួយគាត់ក្នុងពេលនេះ”៕
[youtube id=”CKgsni7R1Ro”]