ក្រុម​ជម្រើស​ជាតិ​វែល​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​ចិន​ដើម្បី​លេង​ពាន​មិត្តភាព​មួយ​នៅ​ចិន​ ខណៈ​ដែល​លោក​ Ryan Giggs គ្រូ​បង្វឹក​ជម្រើស​ជាតិ​មួយ​នេះ ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ជួប​ម្ចាស់​ផ្ទះ​ហើយ។

ក្រុម​នាគ​ក្រហម​មួយ​នេះ​នឹង​គ្មាន​វត្តមាន​ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ ​Arsenal កីឡាករ​ Aaron Ramsey នោះ​ទេ​​ ខណៈ​គ្រូ​បង្វឹក​មិន​បាន​កោះហៅ។ Ramsey នៅ​មាន​បញ្ហា​តិច​តួច​ដែល​ធ្វើ​ឲ្យ​ Giggs មិន​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ហើយ​កីឡាករ​ David Edward ក៏​មិន​បាន​បញ្ចូល​ឈ្មោះ​ដែរ​ព្រោះ​គាត់​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ។

ក្រុម​ជម្រើស​ជាតិ​វែល​នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​ចិន អ៊ុយរូហ្គាយ​និង​សាធារណរដ្ឋ​ឆេក​ហើយ​Giggs បាន​រើស​កីឡាករ​ថ្មី​៥​នាក់​មិន​ធ្លាប់​ជាប់​ជម្រើស​ជាតិ​សោះ​ឲ្យ​មាន​ឱកាស​លេង។ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​អស់៖