ស្ថាប័ន​រៀប​ចំ​ការ​ប្រកួត​លីក​កំពូល​អេស្ប៉ាញ​ ​La liga បាន​ប្រកាស​ពី​ថ្ងៃ​ប្រកួត​នៃ​សប្ដាហ៍​ទី​៣១​ហើយ​ ក្នុង​នោះ​ក៏​មាន​ជំនួប​រវាង​ក្រុម​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ Madrid ផង​ដែរ។

Real Madrid និង​ Atletico Madrid នឹង​ត្រូវ​ជួប​គ្នា​នៅ​កីឡដ្ឋាន​Bernabeu ដើម​ខែ​មេសា​ហើយ​នេះ​ក៏​ជា​ការ​ជួប​គ្នា​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ​ក្នុង​លីគ​ផង​ដែរ។ ក្រុម​ទាំងពីរ​កំពុង​នៅ​លេខ​រៀង​ទី​២ ​និង​ទី​៣​ក្នុង​តារាង​ La liga ហើយ​ជំនួប​នៅ​ថ្ងៃ​ អាទិត្យ​នោះ​ នឹង​សម្រេច​គម្លាត​ពិន្ទុ​ច្បាស់ ​ខណៈ​ការ​ប្រកួត​ដែល​នៅ​សល់​ក្រុម​ទាំង​ពីរ​ធ្វើ​យ៉ាង​ណា​រក្សា​ដំណែង​ល្អ​បំផុត​របស់​ខ្លួន​តាម​តែ​អាច​ធ្វើ​បាន។

ខាង​ក្រោម​ជា​កាល​វិភាគ៖