សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA គ្រោងបង្កើតពានថ្មីមួយមានឈ្មោះថា Club World Cup ដែលនឹងធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង។
បើតាមប្រភពឲ្យដឹងថាពានថ្មីគ្រោងចាប់ផ្ដើមនៅឆ្នាំ២០២១ ក្នុងនោះក្រុមធំៗសរុប២៤នឹងធ្វើការប្រកួតប្រជែងដោយមានប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។ ក្រុមដែលធ្លាប់ឈ្នះ Champions League ចំនួន១២ដូចជា Liverpool, Man United, Real Madrid, Barcelona, AC Milan, Bayern, Ajax, Inter Milan, Juventus នឹងត្រូវផ្ដល់សិទ្ធប្រកួតប្រជែង។
គួរបញ្ជាក់ថា បើសិនជាមានវត្តមានរបស់ពានថ្មីនេះមែន FIFA ក៏នឹងត្រូវលុបចោលកម្មវិធី Club World Cup បច្ចុប្បន្នដែលធ្វើរៀងរាល់ឆ្នាំ នៅអំឡុងខែធ្នូ ក៏ដូចជាការលុបចោលពាន Confederations Cup ផងដែរ៕