ប្រាក់ចំណូលសម្រាប់ការប្រកួតប្រជែងនៅ Champions League, Europa League និង UEFA Super Cup នឹងកើនឡើង៧៨៧លានផោន នៅរដូវកាលក្រោយ។
រដូវកាលមុន ក្លិបទាំងអស់ទទួលបានសរុបជាង២ពាន់លានផោន តែសន្ទស្សន៍ថ្មីនេះផ្ដល់ចំនួន២ចុច៨៤ពាន់លានផោន។ យ៉ាងណាក៏ដោយ UEFA និយាយថា ៤៥៧លានផោននឹងកាត់ដើម្បីបង់ថ្លៃរៀបចំ និង ការចំណាយរួម។
Real Madrid នឹងត្រូវប៉ះ Atletico Madrid នៅ UEFA Super Cup នៅខែសីហា ដែលនឹងលេងនៅប្រទេសអេស្តូនី។ ក្រុមទាំងពីរនឹងទទួលបាន៣លាន៤ម៉ឺនផោនសម្រាប់ការប្រកួតនេះ ហើយអ្នកឈ្នះទទួលបាន៨៧ម៉ឺនផោនបន្ថែមទៀត៕