Alexis Sanchez កំពុងតែធ្វើឲ្យបុគ្គលិកផ្នែកហ្វឹកហាត់របស់ក្លឹបបិសាចក្រហម Manchester United សរសើរពីក្រោយឃើញរូបគេហ្វឹកហាត់បន្ថែមលើសកាលវិភាគរបស់ក្រុមដើម្បីពង្រឹងកម្លាំងរបស់ខ្លួន។
Sanchez រកបានគ្រាប់ដំបូងរបស់ខ្លួនក្នុងការប្រកួតដែល Man Utd ឈ្នះ Huddersfield Town ២ទល់០កាលពីថ្ងៃសៅរ៍ប៉ុន្តែរូបគេបែរជាពិបាកបង្ហាញទម្រង់លេងពេលក្រុមចាញ់ Spurs ទៅវិញ។ តាមប្រភព The Sun, Sanchez មានអារម្មណ៍ថារូបគេហាក់មិនទាន់ទទួលយកនូវអ្វីដែលរូបគេបានបង្ហាញក្នុងការប្រកួតកន្លងមកទាំងកម្លាំង និងភាពមាំមួនក្នុងការប្រកួត អញ្ចឹងហើយរូបគេក៏បានហ្វឹកហាត់បន្តលើសកាលវិភាគហ្វឹកហាត់របស់ក្រុម។
រូបគេត្រូវបានគេឃើញហ្វឹកហាត់ម្នាក់ឯងក្នុងបន្ទប់ Gym រាល់ថ្ងៃចាប់តាំងពីរមកដល់ Man Utd ដើម្បីរក្សាកម្លាំងនិងភាពមាំមួនរបស់ខ្លួន (Fitness)។ ក្រោយហ្វឹកហាត់ជាមួយមិត្តរួមក្រុមរួចរូបគេបន្តហាត់បន្ថែម១ម៉ោងកន្លះទៀតក្នុង Gym ដោយខ្លួនឯង។ កាសែតខាងលើថាគ្មាននរណាស្នើឲ្យគាត់ធ្វើបែបនេះទេ ប៉ុន្តែគាត់ខ្លួនឯងបានដឹងថាហាក់មិនសូវមុតស្រួចហើយក៏បន្តហ្វឹកហាត់តទៅទៀត៕