កំពុង​សំងំ​រក​គ្រាប់​បាល់​បាន​ច្រើន​យ៉ាង​ស្ងៀមស្ងាត់​ Ciro Immobile បាន​ក្លាយ​ជា​បេក្ខភាព​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​ ក្រោយ​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ រក​បាន​គ្រាប់​បាល់​ច្រើន​លើស​កីឡាករ​កំពូល​ៗ​ក្នុង​ដែល​ប្រិយ​មិត្ត​ស្គាល់​ស្ទើរ​តែ​គ្រប់​វិនាទី។

កីឡាករ​វ័យ​២៨​ឆ្នាំ​រក​បាន​៣៤​គ្រាប់ ​ហើយ​គ្រប់​កម្មវិធី​ប្រកួត​ក្នុង​រដូវ​កាល​នេះ ​រួម​ជាមួយ​នឹង​ការ​បញ្ជូន​បាល់​បាន​៦ដង​ឲ្យ​មិត្ត​រួម​ក្រុម​​ដែល​នេះ​មាន​ន័យ​ថា ​រូប​គេ​មាន​ការ​ទាក់ទង​ទៅ​នឹង​គ្រាប់​បាល់​ដល់​ទី​៤២​គ្រាប់​សម្រាប់​រដូវ​កាល​២០១៧/១៨ នេះ។

ស្ថិតិ​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​ឡើង​ឈរ​ពី​លើ​កំពូល​ៗ​ម៉ាស៊ីន​រក​គ្រាប់​បាល់​លំដាប់​ពិភពលោក​មួយ​ចំនួន​គឺ​ Harry Kane ៤១​គ្រាប់​ Cristiano Ronaldo ៣៩​គ្រាប់​, Sergio Aguero ៣៨​គ្រាប់​, Roberto Lewandownski ៣៤​គ្រាប់ ​និង​ Luis Suarez/ Antoine Griezmann (៣២​គ្រាប់​ដូច​គ្នា)។

មាន​តែ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ ​ដែល​ឈរ​លើ​ Ciro គឺ Lionel Messi ដែល​រក​បាន​៣២​គ្រាប់​ និង​Assist បាន​១៦​ដង​សរុប​បាន​៤៨​គ្រាប់។អញ្ចឹង​ក៏​ដោយ​ Messi មាន​គ្រាប់​បាល់​និង​ចំនួន ​Assist លើស​ Immobile ក៏​ដោយ​សារ​លេង​បាន​ច្រើន​ប្រកួត​ជាង​ផង​ដែរ៕