Paris Saint-Germain ទើបតែធ្លាក់ចេញពីពាន Champions League កាលពីសប្ដាហ៍មុនហើយ Neymar មិនបានលេងទេខណៈពេលនេះឪពុករបស់គាត់បានប្រកាសថា រូបគេមិនចង់ពាក់អាវលេងឲ្យក្លឹបបារាំងមួយនេះទៀតទេ ពេលនេះ កំពុងពិភាក្សាផ្ទេរទៅលេងនៅ Real Madrid ក្នុងរដូវកាលក្រោយតាមតែអាចធ្វើបាន។
តាមប្រភព ABC កីឡាករជម្រើសជាតិប្រេស៊ីលបានសម្រេចចិត្តនឹងមិនលេងឲ្យ PSG ទៀតទេ” ខ្ញុំនឹងមិនត្រឡប់ទៅលេងលេងឲ្យPSG ទៀតទេ។ ការសម្រេចចិត្តនេះមិនអាចបកក្រោយវិញទេ”សម្ដីទាំងនេះត្រូវបានគេដឹងថា Neymar និយាយទៅកាន់ក្រុមគ្រួសារនិងមិត្តភ័ក្ដិរបស់គាត់អំឡុងពេលព្យាបាលរបួស។
ដោយសារតែបែបនេះ ហើយទើបលោក Nasser Al-Khelaifi ធ្វើដំណើរទៅប្រេស៊ីល ដើម្បីនិយាយជាមួយកីឡាករ។ ខណៈពេលដែលកូនប្រុសរបស់គាត់ត្រូវព្យាបាលរបួសបីខែ ឪពុករបស់ Neymar បានមកពិភាក្សាជាមួយ Real Madrid រឿងដោះដូរកីឡាករ។ តែយ៉ាងការពិភាក្សានេះហាក់មិនងាយស្រួលទេ ពីព្រោះម្ចាស់ក្លឹបមិនទាន់ចង់លក់ហើយ Neymar នៅសល់កុងត្រាច្រើនទៀតជាមួយក្លឹប។
ប្រភពខាងលើក៏បានបន្ថែមទៀត កីឡាករវ័យ២៦ឆ្នាំត្រៀមខ្លួនរួចរាល់ក្នុងការមិនទាន់ទទួលយកប្រាក់ឈ្នួលប្រចាំក្លឹបដែលខ្លួនទទួលបាន។ រឿងមួយទៀតដែលរូបគេចង់ចាកចេញដោយសារអ្នកគាំទ្រហាក់មិនបង្ហាញការស្រឡាញ់ពេញចិត្តខ្លាំងនោះទេហើយ Neymar ខ្លួនឯងផ្ទាល់ក៏មិនសូវមានទំនាក់ទំនងល្អជាមួយក្រុមកីឡាករផងដែរ៕