ខ្សែប្រយុទ្ធ Manchester United កីឡាករ Zlatan Ibrahimovic បានទម្លាយថារបួសជង្គង់របស់គាត់ធ្ងន់ធ្ងរ និងអាក្រក់លើសពីអ្វី ដែលបណ្ដាញសារព័ត៌មានបានចុះផ្សាយទៅទៀត ហើយគាត់បានបន្តថា មនុស្សគ្រប់គ្នាពិតភ្ញាក់ផ្អើលដែលឃើញត្រឡប់មកវិញ។
ខ្សែប្រយុទ្ធសញ្ជាតិបានចូលលេងដំបូងចាប់តាំងពីខែមេសា ដោយប្ដូរចូលក្នុងជំនួបជាមួយ Newscastle ខណៈMan Utd ឈ្នះក្នុងលទ្ធផល៤ទល់១កាលពីថ្ងៃសៅរ៍។ បែបនេះក្ដី! Ibrahimovic វ័យ៣៦ឆ្នាំទៅហើយ បាននិយាយថា របួសរបស់គាត់ធ្ងន់ធ្ងរជាងអ្វីដែលបានដឹងហើយគាត់សុខចិត្តរក្សាជាសម្ងាត់។
“ ប្រសិនបើមនុស្សគ្រប់គ្នាបានដឹងពីរបួសពិត ពួកគេនឹងភ្ញាក់ផ្អើលមិនខាន សូម្បីតែការចូលលេងរបស់ខ្ញុំ។វាពិតជាអាក្រក់លើសពីជង្គង់ ប៉ុន្តែខ្ញុំបានរក្សាដោយផ្ទាល់ខ្លួន។ នេះជាមូលហេតុដែលខ្ញុំមិននិយាយអំពីវា ” Zlatan និយាយទៅកាន់កាសែត UK Newspapers។
“ខណៈពេលកំពុងជាបណ្ដើរៗ ខ្ញុំមិនបង្ខំពេកទេ ខ្ញុំបានខកខានលេងបាល់៦ខែកន្លះ តែខ្ញុំបានហ្វឹកហាត់និងព្យាបាល់តាមកាលវិភាគរបស់ខ្ញុំ។ រឿងសម្ងាត់មួយនោះគឺខ្ញុំធ្វើការធ្ងន់ ខ្ញុំហាត់៦ម៉ោងក្នុងមួយថ្ងៃ”។
រដូវកាលមុនអតីតប្រធានក្រុមជម្រើសជាតិស៊ុយអែតរកបាន២៨គ្រាប់គ្រប់កម្មវិធីប្រកួត ឲ្យបិសាចក្រហមកាលពីរដូវកាលមុនដោយជួយក្លឹបលើកពានបីក្នុងមួយរដូវកាល៕