ក្នុងពានរង្វាន់ Copa del Rey ជុំទី៤ជើងទី២ជាមួយក្រុមមកពីលីកលំដាប់ទី៣ Fuenlabrada នឹងអាចឲ្យ Gareth Bale លេងបានក្នុងការប្រកួតនេះ ក្រោយជាសះស្បើយពីរបួសរយពេលយូរ។
ខ្សែប្រយុទ្ធសញ្ជាតិវែល បានជួយក្លឹបម្ចាស់ជើងឯក La liga និង Champions League ចាប់តាំងពីរកបានគ្រាប់បាល់ជ័យជម្នះលើ Dortmund ៣-១ក្នុង Champions League កាលពីខែកញ្ញា ដោយសាររបួសសាច់ដុំកំភួនជើងផង និងក្រលៀនផង។
ក្នុងពាន Copa del Rey នេះ Real Madrid បានផលចំណេញមកពីការឈ្នះ២ទល់០កាលពីជើងទីមួយ ហើយ Bale នឹងត្រូវដាក់ឲ្យលេងក្នុងការប្រកួតជើងទី២នេះមិនខាន។ និយាយក្នុងសន្និសិទកាសែតមុនការប្រកួតលោក Zidane បាននិយាយថា៖
🏃⚽💪 #RMCity | #RMCopa | #HalaMadrid pic.twitter.com/QAJu9krHsu
— Real Madrid C.F. (@realmadrid) November 27, 2017
” គំនិតរបស់ Bale គឺគាត់ចង់លេង យើងនឹងឃើញគាត់លេងនៅទីនេះបានយូរប៉ុណ្ណា។ ខ្ញុំចង់ឃើញ Gareth មានភាពមាំមួន១០០%ឆាប់ៗនេះ ប៉ុន្តែខ្ញុំមិនដឹងពេលណាគាត់បានពេញលេញដូចនេះទេ។ ខ្ញុំឃើញគាត់ស្ថិតក្នុងសភាពមុតស្រួចឡើងវិញ ហើយគាត់នឹងជួយយើងក្នុងការប្រកួតនេះ។ អ្នកនឹងឃើញក្នុងការប្រកួតនៅថ្ងៃស្អែក”។
🏆👑✅ #RMCopa
¡Todo listo para el partido de mañana contra el @CFuenlabradaSAD! #RMCity pic.twitter.com/SruO3Xx3jh— Real Madrid C.F. (@realmadrid) November 27, 2017
Zidane បានបញ្ជាក់ថាខ្សែបម្រើក្រូអាត Mateo Kovasic នឹងបានលេងពេញមួយការប្រកួត ដែលនេះគឺជាការបង្ហាញខ្លួនដំបូងបំផុត ក្រោយរបួសរយៈពេលយូរពេលលេងជាមួយ APEOL ក្នុងពាន Champions League កាលពីខែកញ្ញា។ Kovasic គឺជាកីឡាករបម្រុងមិនបានប្រើប្រាស់ក្នុងការប្រកួតដែល Real Madrid ឈ្នះ Malaga ៣-២ ប៉ុន្តែ ការត្រឡប់មកវិញរបស់ Bale នឹងជួយឲ្យប្រព័ន្ធប្រយុទ្ធ BBC លេងជុំគ្នាវិញបាន។
Zidane បានបន្ត៖ “ អ្វីដែលខ្ញុំចង់ឃើញគឺ Gareth, Cristiano Ronaldo និង Karim Benzema បានលេងជាមួយគ្នា។ វាមានរយៈពេលយូរមកហើយ ចាប់ដែលពួកគេទាំងអស់គ្នាមិនបានលេងសហការគ្នា ហើយខ្ញុំចង់ឃើញបែបនេះ”៕