Luka Modric គឺជាមូលហេតុពិតធ្វើឲ្យ Gareth Bale សម្រេចចិត្តមកចូលរួមជាមួយ Real Madrid ហើយមូលហេតុមួយគិតនោះគឺដោយសារទាក់ទំនងល្អអំឡុងលេងជាមួយគ្នានៅអង់គ្លេស។
និយាយក្នុងគេហទំព័រ Daily Mail, Bale បានរំលឹកថាអតីតមិត្តរួមក្រុមម្នាក់នេះគឺជាកូនសោសំខាន់ដែលធ្វើឲ្យខ្លួនមកលេងនៅ Los Blancos កាលពីឆ្នាំ២០១៣៖” មូលហេតុខ្ញុំមក Real Madrid ដោយសារ Modric នៅទីនេះ។ ពួកយើងលេងបានយ៉ាងល្អកាលនៅ Tottenham។ ខ្ញុំដឹងថាគាត់ជាកីឡាករដ៏អស្ចារ្យហើយជួយខ្ញុំឲ្យសម្របខ្លួនបានល្អកាលពីមុន”។
លើសពីនេះកីឡាករវ័យ២៨ឆ្នាំបានលើកឡើងពីចំណុចមួយទៀតថាពេលដែលមកដល់ដំបូងរូបគេមិនមានអារម្មណ៍ថានៅម្នាក់ឯងក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះទេក្នុងរយៈពេល២ទៅ៣ថ្ងៃដំបូង។
“ វាពិតជាពិសេស ដោយមាននរណាម្នាក់អាចជួយអ្នកក្លាយជាកីឡាករអស្ចារ្យ ពេលដែលនាក់មកពីប្រទេសផ្សេងហើយលីកមួយផ្សេងទៀត”៕