តាមប្រភព Mirror, ប្រធានក្លឹប Real Madrid លោក Florentino Perez បានដាក់ឈ្មោះ Alexis Sanchez ក្នុងបញ្ចីទិញកីឡាករថ្មីក្នុងមករា ប៉ុន្តែបើតម្រូវការលុយច្រើនពី Arsenal នោះ Real Madrid នឹងរងចាំដល់ផុតកុងត្រាទើបពិភាក្សាចុះហត្ថលេខាដោយគ្មានតម្លៃខ្លួនតែម្ដង។
បន្ទាប់ពីលក់ Alvaro Morata ក្នុងរដូវក្ដៅនេះ ក្លឹបយក្សអេស្ប៉ាញកំពុងចាប់អារម្មណ៍រកខ្សែប្រយុទ្ធថ្មីណាម្នាក់ មកជំនួសឬអាចនិយាយបានជាជម្រើសផ្លាស់ប្ដូរ Karim Benzema ដែលកំពុងមានរបួស ដែលនេះមានន័យថាលោក Zidane កំពុងខ្វះខាតជម្រើសក្នុងតំបន់ប្រយុទ្ធលេខ៩។
បែបណាក្ដី!ខ្សែប្រយុទ្ធជម្រើសជាតិឈីលី បានបដិសេធសំណើររបស់ Real ដោយចង់ទៅចូលរួមជាមួយ Man City វិញ។ ដោយរក្សាការចង់ចាកចេញពីកីឡដ្ឋាន Emirates, រូបគេត្រូវការផ្ទេរទៅលេងនៅកីឡដ្ឋាន Etihad ឲ្យបានរួចរាល់។ កាំភ្លើងធំនឹងបាត់លុយ៦០លានផោន បើពួកគេមិនសម្រេចចិត្តលក់ Sanchez ក្នុងខែមករាខាងមុខទេនោះ ខណៈកីឡាករចង់ឲ្យកុងត្រាឆាប់ចប់ឲ្យផុតៗទៅ។
ទោះបីជាត្រូវបានលោក Wenger ដោះលែងក្នុងខែមករាខាងមុខ Sanchez នឹងរកក្រុមថ្មីបាន តែរូបគេនឹងមិនត្រឡប់ទៅលេងនៅអេស្ប៉ាញវិញទេ ដោយរូបគេទន្ទឹងរងចាំលេងក្រោមការដឹកនាំរបស់លោក Pep Guardiola ៕