ក្រុម​បិសាច​ក្រហម​ Manchester United នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ ដោយ​បាន​សំពង​ក្រុម​ Leicester City ក្នុង​លទ្ធផល​២​ទល់​០​នា​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ Premier League សប្ដាហ៍​ទី​៣​រក្សា​ដំណែង​កំពូល​តារាង។

ការ​ប្រកួត​ក្នុង​វគ្គ​ទី​១​ មិន​មាន​ការ​បំបែក​ពង់​មាន​ណា​មួយ​ឡើយ ទោះ​បី​ជា​ក្រុម​ទាំង​ពីរ​មាន​ឱកាស​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​ក្ដី​ ដោយ​បាន​ត្រឹម​ស្មើ​គ្នា​០-០។ ចូល​វគ្គ​ទី​២ នាទី​៥៣​ Romelu Lukaku ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ​តែ​បែរ​ជា​ធ្វើ​ឲ្យ​ខក​ខាន​ទៅ​វិញ​ដោយ​ទាត់​មិន​ចូល។

យ៉ាង​ណា​ក៏​ដោយ​ កីឡាករ​ចូល​បម្រុង​២​នាក់​គឺ Marco Rushford  និង​ Maroune Fellaini រក​បាន​មួយ​គ្រាប់​ម្នាក់​ នៅ​នាទី​៧០​និង​នាទី​៨២​ ឲ្យ​ Man Utd យក​បាន​បី​ពិន្ទុ​បន្ថែម​ រក្សា​ចំណាត់​លេខ​១​ក្នុង ​Premier League ក្រោយ​ឈ្នះ​បី​ប្រកួត​ជាប់​គ្នា​ រក្សា​ Clean Sheet ទាំង​បី​ប្រកួត៕