ក្រុមម្ចាស់ផ្ទះរុស្ស៊ីបានបំបាក់ក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីតដោយលទ្ធផល៥ទល់នឹង០នៅថ្ងៃបើកឆាកនៃការប្រកួតពានរង្វាន់ FIFA World Cup 2018 កាលពីម្សិលមិញ នាកីឡដ្ឋាន Luzhniki នាទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

ក្រោមក្រសែរភ្នែកមនុស្សរាប់ម៉ឺននាក់ ៥គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Yuri Gazinskiy, Denis Cheryshev ២គ្រាប់, Artem Dzyuba និង Aleksandr Golovin។

ដូច្នេះ រុស្ស៊ីគឺជាក្រុមដែលរកបាន៣ពិន្ទុមុនគេនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨នេះ ខណៈនៅថ្ងៃនេះ អេហ្ស៊ីបត្រូវប៉ះ អ៊ុយរ៉ុយហ្គាយដែលស្ថិតនៅពូល A ដូចគ្នា ហើយពូល B គឺម៉ារ៉ុក ប៉ះជាមួយអ៊ឺរ៉ង់ ហើយ អេស្ប៉ាញ ប៉ះជាមួយព័រទុយហ្គាល់៕

ទស្សនាវីដេអូហាយឡាយ៖