ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុមភ្ញៀវ Hellas Verona ដោយលទ្ធផល២ទល់នឹង១ ខណៈជំនួបកាលពីម្សិលមិញគឺជាការបង្ហាញខ្លួនជាលើកចុងក្រោយរបស់អ្នកចាំទីចាស់វស្សា Gianluigi Buffon ផងដែរ។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Daniele Rugani នៅនាទីទី៤៩ និង Miralem Pjanic នៅនាទីទី៥២ ខណៈ Alessio Cerci រកបាន១គ្រាប់មកវិញឲ្យក្រុមភ្ញៀវ។
គួររំលឹកថា អ្នកចាប់បាល់វ័យ៤០ឆ្នាំបានផ្លាស់ប្ដូរគំនិតនៃការចូលនិវត្តន៍កាល១៥ថ្ងៃមុន ហើយបានទទួលសំណើការងារនៅក្រៅទីលាន។ សមាជិក World Cup អ៊ីតាលី ២០០៦ ប្រាប់ថា សប្ដាហ៍ក្រោយគេនឹងបញ្ជាក់ពីសេចក្ដីសម្រេចចិត្ត ពោលគឺ២ទៅ៣ថ្ងៃ បន្ទាប់ពីលើកពានលីគកំពូលជាមួយក្រុមរហស្សនាមសេះបង្កង់។
ក្រោយបង្ហាញខ្លួនជាង១ពាន់ប្រកួតជាមួយក្រុមរហស្សនាមសេះបង្កង់ កីឡាករវ័យ៤០ឆ្នាំនឹងលេងប្រកួតចុងក្រោយនៅក្របខ័ណ្ឌកំពូលអ៊ីតាលី បន្ទាប់ពីជួយ Juventus លើកពាន Serie A ៧រដូវកាលជាប់គ្នា និងឈ្នះពាន Coppa Italia ៤រដូវកាលចុងក្រោយ។
ទស្សនាវីដេអូហាយឡាយ៖