Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​យល់​ព្រម​លក់​ខ្សែ​បម្រើ​ Marouane Fellaini ក្នុង​តម្លៃ​៨​លាន​ផោន​ក្នុង​ទីផ្សា​បើក​ទ្វា​ដោះ​ដូរ​កីឡាករ​នៅ​ខែ​មករា​ខាង​មុខ។

Man Utd agree deal to sell Marouane Fellaini and want Brazil star to replace him

កុង​ត្រា​បច្ចុប្បន្ន​របស់​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​​ជាមួយ​នឹង​បិសាច​ក្រហម​ ចប់​នៅ​ផុត​រដូវ​កាល​នេះ​ហើយ​ៗ ​ទន្ទឹម​នឹង​នេះ​របាយការណ៍​កាល​ពី​ខែ​មុន​លើក​ឡើង​ថា​ ខ្សែ​បម្រើ​បដិសេធ​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប។ Sunday Mirror បាន​បញ្ជាក់​ថា​​ United បាន​ឈន​ទៅ​ដល់​ការ​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ Besiktas ដើម្បី​លក់​កីឡាករ​វ័យ​២៩​ឆ្នាំ​ក្នុង​រដូវ​កាល​ដោះដូរ​ខិត​ជិត​មក​ដល់​ខាង​មុខ​នេះ។

Man Utd agree deal to sell Marouane Fellaini and want Brazil star to replace him

Jose Mourinho បាន​និយាយ​ថា​លោក​ចង់​រក្សា​កីឡាករ​មិន​សូវ​ល្បី​រូប​នេះ​ ឲ្យ​ជួយ​ក្លឹប​សិន​មុ​ពេល​លក់​ចេញ​ ប៉ុន្តែ​ Man Utd បាន​កំណត់​តម្លៃ​ខ្លួន​រួច​ហើយ ​​ស្រប​ពេល​កុង​ត្រា​នៅ​សល់​ពាក់​កណ្ដាល​រដូវ​កាល​ទៀត​ប៉ុណ្ណោះ។ បែប​ណា​ក្ដី​! បិសាច​ក្រហម​ព្រម​លក់​កីឡាករ​សក់​សំពោង​រូប​នេះ ​ក៏​ដោយ​សារ​តែ​ពួក​គេ​រក​បាន​នូវ​កីឡាករ​ជំនួស​រួច​ហើយ​គឺខ្សែ​បម្រើ​ក្លឹប​ Shaktar Donetsk កីឡាករ Fred។

Image result for Shakhtar Donetsk midfielder Fred

ប៉ុន្តែ​ក្លឹប​ឈ្នះ​ Premier League ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់​ទាត់​អង់គ្លេស​មួយ​នេះ ​ត្រូវ​ប្រជែង​ជាមួយ​ក្លឹប​ធំ​នៅ​អឺរ៉ុប​ដែល​បង្ហាញ​ការ​ចង់​បាន​ដែរ​​ហើយ​ក្លឹប​ក៏​ត្រូវ​ចំណាយ​លុយ​ធំ​ទិញ​ផ្ដាច់​កុង​ត្រា​២០២១​របស់​កីឡាករ​ប្រេស៊ីល​ម្នាក់​នេះ​ដែរ៕