Cristiano Ronaldo អាចជាមិត្តរួមក្រុមដ៏លំបាកមួយពេលលេងជាមួយគ្នា ប៉ុន្តែ Karim Benzema បានយល់ពីរឿងនេះហើយខ្សែប្រយុទ្ធបារាំងបានពន្យល់ពីទំនាក់ទំនងជាមួយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់។
Benzema មិនដូចជាខ្សែប្រយុទ្ធដទៃទៀតទេ គាត់មិនសូវបារម្ភពីការរកគ្រាប់បាល់បញ្ចូលទីឡើយ គាត់ចូលចិត្តជួយក្រុមតាមតែអាចធ្វើទៅបាន ខណៈ Ronaldo រីករាយបំផុតចំពោះការរកគ្រាប់បាល់ ទោះបីជាបាល់នោះត្រូវបញ្ជូនឲ្យមិត្តរួមក្រុមល្អជាងក៏ដោយ ប៉ុន្តែ Benzema ដឹងរួចទៅហើយ។
“នៅ Real, ខ្ញុំជាអ្នករកគ្រាប់បាល់ ប៉ុន្តែនៅពេលមនុស្សម្នាក់ យកឱកាស៥០%ទាត់បញ្ជូលទីម្នាក់ឯង តើអ្នកអាចធ្វើអ្វីបាន” វាខុសគ្នាពីការលេងនៅ Lyon ដែលខ្ញុំគ្រាន់តែចូលចិត្តបាល់ទាត់ ហើយឈ្នះពាន” Benzema និយាយក្នុងវិទ្យុកីឡា Canal+។
“ Ronaldo នឹងខ្ញុំ ពិតជាធ្វើបានល្អ ខ្ញុំចូលចិត្តលេងជាមួយគាត់ គាត់ចូលចិត្តលេងបាល់មួយប៉ះ។ គាត់អាត្មានិយមជាងខ្ញុំទៅទៀត ប៉ុន្តែនោះវាធម្មតាទៅហើយ។ វាគ្មានប៉ះពាល់អីមកលើខ្ញុំនោះទេ តែវាល្អសម្រាប់ក្រុមទាំងមូលទៅវិញ”។
សូមបញ្ជាក់ផងដែរថា Benzema និងRonaldo លេងជាមួយគ្នាអស់រយ៖ពេលជិត១០ឆ្នាំមកហើយៗពួកគេក៏បានជួយ Real Madrid ឈ្នះពានជាច្រើនផងដែរពិសេស Benzema នេះហើយដែលជាកីឡាករម្នាក់បញ្ជូនបាល់ឲ្យRonaldo សម្រេចទីបានច្រើនគេបំផុតក្នុងអាជីពរបស់អតីតខ្សែប្រយុទ្ធManchester United៕