ប្រភព​ Diario Gol, Real Madrid ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ចំណាយ​លុយ​ធំ​​ នាំ​យក​ខ្សែ​ការពារ​ Paris Saint-Germain កីឡាករ Marquinhos ដើម្បី​មក​ពង្រឹង​ក្នុង​តំបន់​ការពារ។

កាសែត​អេស្ប៉ាញ​ខាង​លើ​បញ្ជាក់​ថា ​ប្រធាន​ក្លឹប​ Real Madrid កីឡាករ Florentino Perez ចង់​មាន​ជម្រើស​ក្នុង​តំបន់​ការពារ​ច្រើន​ ហើយ​គាត់​បាន​កំណត់​អត្តសញ្ញាណ​ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ​ជា​គោលដៅ​ល្អ​បំផុត។

Image result for Marquinhos

ប្រធាន​ក្រុម​ស្ដេច​ស​ Sergio Ramos ហាក់​បង្ហាញ​ទម្រង់​លេង​ធ្លាក់​ចុះ ​ក្នុង​រដូវ​កាល​នេះ ​ស្រប​ពេល​ខ្សែ​ការពារ Raphael Varane ត្រូវ​បាន​គេ​ដឹង​ថា ​ជួប​ហានិភ័យ​រឿង​របួស​ញឹក​ញាប់។ ជម្រើស​ដទៃ​ទៀត​ដូច​ជា Nacho​ និង ​Jesus Vallejo ហាក់​នៅ​មាន​បទពិសោធន៍​តិច​ក្នុង​ការ​ចូល​លេង​ជម្រើស​ដំបូង​​១១​នាក់​ក្រោម​ការ​សម្រេច​ចិត្ត ​ពី​លោក ​Zidane។

Image result for Marquinhos

អញ្ចឹង​ហើយ​បាន​ជា​មហាសេដ្ឋី​ប្រចាំ​ទី​ក្រុង​ម៉ាឌ្រីឌ​រូបនេះមាន​បំណង​ចំណាយ​លុយ​៨០​លាន​អឺរ៉ូ​(៧១​លាន​ផោន)​ដេញ​ថ្លៃ​យក​ Marquinhos ហើយ​បើ​អាច​នឹង​យក​មក​កីឡដ្ឋាន ​Bernabeu ក្នុង​ខែ​មករា​ខាង​មុខ​នេះ​តែ​ម្ដង៕

Image result for Marquinhos