តើ​នរណា​គួរ​តែ​លេង​ក្នុង​ដំណែង​ប្រយុទ្ធ​សម្រាប់​ជម្រើស​ជាតិ​អាហ្សង់ទីន​? Lionel Messi គឺជា​ជម្រើស​ជា​ជម្រើស​ដំបូង​គេ​បំផុត​ហើយ ​ប៉ុន្តែ​ Paulo Dybala, Gonzalo Higuain, Sergio Aguero, Mauro Icardi និង Angel Di Maria ​សុទ្ធ​តែ​ប្រកួត​ប្រជែង​យក​ដំណែង​ជម្រើស​ដំបូង​១១​នាក់​ក្រោម​ការ​ដឹកនាំ​របស់​លោក Jorge Sampaoli។

និយាយ​ត្រង់​ទៅ​! អាហ្សង់ទីន​សម្បូរ​ពេញ​ទៅ​ដោយ​ខ្សែ​ប្រយុទ្ធ​ល្អ​ មាន​ទេពកោសល្យ​ ហើយ​គ្រូ​បង្វឹក​ក៏​ពិបាក​ថា​ត្រូវ​ដាក់​នរណា​ឲ្យ​លេង ​នរណា​ឲ្យ​អង្គុយ​កៅអី​បម្រុង​នោះ​ទេ។ ចុះ​សម្រាប់​ World Cup ឆ្នាំ​ក្រោយ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​ Messi ចង់​លេង​ជាមួយ​គ្នា​ដោយ​ចាប់​ដៃគូ​ជាង​គេ?

Image result for Paulo Dybala, Gonzalo Higuain, Sergio Aguero, Mauro Icardi and Angel Di Maria

បែប​នេះ​ក្ដី​! Messi បាន​ជ្រើសរើស​កីឡាករ​ម្នាក់​នឹង​លេង​ជាមួយ​គ្នា​នៅ ​World Cup ឆ្នាំ​ក្រោយ។ ក្រោយ​ការ​ប្រកួត​មិត្តភាព​ជាមួយ​រុស្សី​កាល​ពី​យប់​មិញ​ ខ្សែ​ប្រយុទ្ធ​ Barcelona បាន​សរសើរ​ Sergio Aguero ដែល​បាន​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់ ​Man City​និង​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​១​ទល់​០​កាល​ពី​យប់​មិញ។

Image result for Paulo Dybala, Gonzalo Higuain, Sergio Aguero, Mauro Icardi and Angel Di Maria

វា​ពិត​ជា​សំខាន់ គាត់​ចេញ​មក​ពី​ការ​បំបែក​កំណត់​ត្រា​ជាមួយ​ City ហើយ​ពេល​នេះ​គាត់​បាន​ធ្វើ​បាន​ល្អ​នៅ​ទី​នេះ ។ខ្ញុំ​ពិត​ជា​រីករាយ​ចំពោះ​គាត់”

Image result for Paulo Dybala, Gonzalo Higuain, Sergio Aguero, Mauro Icardi and Angel Di Maria

បែប​ណា​ក្ដី​!​Messi ក៏​បាន​សរសើរ​ពី​ Higuain ដែល​មិន​បាន​កោះហៅ​ចូល​ក្នុង​ជម្រើស​ជាតិ​សម្រាប់​ការ​ប្រកួត​នេះ​។” កាល​ពី​មុន​គាត់​បាន​ចូល​លេង​ជម្រើស​ជាតិ​ ប៉ុន្តែ​ពេល​នេះ​គាត់​បង្ហាញ​សមត្ថភាព​រាល់​ៗ​ចុង​សប្ដាហ៍​ឲ្យ​ក្លឹប​របស់​គាត់”

Image result for Paulo Dybala, Gonzalo Higuain, Sergio Aguero, Mauro Icardi and Angel Di Maria

អញ្ចឹង​ក៏​ដោយ​ Messi មិន​បាន​ប្រាប់​ពី​ការ​សម្រេច​ចិត្ត​យក​កីឡាករ​ណា​ម្នាក់​មក​រួម​ដៃគូ​ក្នុង​តំបន់​ប្រយុទ្ធ​ទេ ​តែ​គាត់​និយាយ​ដូច្នេះ៖” Kun, Higuainនិង​Mauro Icardi មាន​ភាព​ខុស​គ្នា​ទាំង​អស់​ សុទ្ធ​តែ​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ ។គ្រូ​បង្វឹក​នឹង​សម្រេច​ចិត្ត”