ក្លឹប​អ្នក​មាន​បារាំង​ PSG​ ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​លួច​តាម​ទាក់ទង​អ្នក​ចាត់​ការ​ទូទៅ​របស់​ Manchester​ United​ លោក​ Jose​ Mourinho​ ក្នុង​ការ​ឡើង​ដឹក​នាំ​ក្រុម​ជំនួស​ដំណែង​លោក​ Unai​ Emery​។

លទ្ធផល​រូបភាព​សម្រាប់ jose mourinho​​

យោង​តាម​ប្រភព​ព័តមាន​ពី​ The​ Sun​ បាន​ឲ្យ​ដឹង​ថា​ ក្លឹប​យក្ស​បារាំង​ PSG​ កំពុង​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ចង​បាន​លោក​ Mourinho​ មក​ដឹក​នាំ​នៅ​ Ligue​ 1​។ ជាមួយ​គ្នា​នឹង​ការ​លេច​ឮ​នេះ​ដែរ​អ្នក​ចាត់​ការ​វ័យ​៥៤​ឆ្នាំ​ខាង​លើ​នេះ​ក៏​ធ្លាប់​បាន​បង្ហើប​ពី​អនាគត​របស់​ខ្លួន​ផង​ដែរ​កាល​ពី​ខែ​មុន​ ពោល​គឺ​លោក​អាច​នឹង​ចាក​ចេញ​ទៅ​ដឹក​នាំ​នៅ​បារាំង​នៅ​ថ្ងៃ​ណា​មួយ​ក្នុង​ពេល​ខាង​មុខ​។

លទ្ធផល​រូបភាព​សម្រាប់ unai emery

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​ PSG​ តាម​ទាក់ទង​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ជាក់​ស្តែង​មុន​នឹង​មក​ Old​ Trafford​ ពួក​គេ​ក៏​ធ្លាប់​ទាក់ទង​ម្តង​រួច​ផង​ដែរ​៕