ចាប់តាំងពីឆ្នាំ១៩៧០មក Adidas តែងតែទទួលបន្ទុកផលិតបាល់ សម្រាប់ប្រើប្រាស់ក្នុងការប្រកួតគ្រប់ៗពេល ហើយនៅឆ្នាំ២០១៨ខាងមុខនេះ ក្រុមហ៊ុនអាល្លឺម៉ង់នៅតែជាអ្នកផ្គត់ផ្គង់បាល់ទាត់ផងដែរ។
Russia is ready. Watch the live reveal of the 2018 FIFA World Cup Official Match Ball: https://t.co/gKBGPYrGvI#HereToCreate pic.twitter.com/SFtNDHVtQi
— adidas Football (@adidasfootball) November 9, 2017
បាល់សម្រាប់ប្រើនៅឆ្នាំក្រោយមានឈ្មោះថា Telstar 18ទើបត្រូវបាន FIFA ប្រកាសកាលពីយប់មិញ ដោយការឌីសាញពណ៌សលាយខ្មៅស្រដៀងបាល់ធ្លាប់ប្រើកាល World Cup 1970 និង1974។
Telstar 18 គឺជាឈ្មោះចុងក្រោយគេត្រូវបានប្រើប្រាស់ក្នុង World Cup ខណៈជំនាន់មុនមានឈ្មោះដូចជា៖ Tango, the Azteca, the Questra Jabulani ប្រើកាល World Cup 2010 នៅអាហ្រ្វិកខាងត្បូង និង Brazuca ប្រើកាល World Cup 2014 នៅប្រេស៊ីល៕