ក្លឹបកាំភ្លើងធំ Arsenal កំណត់តម្លៃ៣០លានផោនប្រសិនជា Manchester United ចង់បាន Mesut Ozil នៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារនៅខែមករាខាងមុខ។

លទ្ធផល​រូបភាព​សម្រាប់ ozil and Man utd

បន្ទាប់ក្លឹប Manchester United កំពុងតាមចែវចូវខ្សែបម្រើឆ្នើម Mesut Ozil ពីកាំភ្លើងធំ Arsenal ឥឡូវនេះ ពួកគេបានដាក់កំណត់តម្លៃប្រមាណ៣០លានផោន ទើបព្រមលក់ខ្សែបម្រើឆ្នើមរូបនេះទៅកាន់ Old Trafford។ យោងតាមការចុះផ្សាយពី Daily Star បានឲ្យដឹងថាខ្សែបម្រើនាំលេងខាងលើនឹងត្រូវផុតកុងត្រាជាមួយក្លឹបនៅចុងរដូវកាលនេះ ខណៈមានក្លឹបជាច្រើនកំពុងតាមទាក់ទង ក្នុងនោះ Manchester United គឺជាក្លឹបមួយដែលមានអតិភាពទិញបានច្រើនជាងជាងគេផងដែរ។

លទ្ធផល​រូបភាព​សម្រាប់ ozil and Man utd

ដូច្នេះ ប្រសិនបើ Manchester United ចង់បានពិតប្រាកដមែននោះ លុះត្រាតែពួកគេហ៊ានចាយលុយ៣០លានផោន ទើបអាចទិញយកខ្សែបម្រើពូកែ Assist រូបនេះបាន៕