របាយការណ៍ថ្មីមួយបាននិយាយថា Harry Kane កំពុងស្វែងរកផ្លូវមក Real Madrid ហើយកាសែត Onda Cero បានបញ្ជាក់ថា Gareth Bale និង Borja Mayoral អាចត្រូវបានធ្វើជាការដោះដូរដើម្បីយកខ្សែប្រយុទ្ធពី Spurs វិញ។
នៅពេលដែលលោក Florentino Perez ចង់បានអ្វីមួយហើយ គាត់មិនងាយឲ្យរបូតពីដៃនោះទេ ទាល់តែបានសម្រេចទើបព្រម។ អ្វីដែលជាគោលបំណងរបស់គាត់គឺអន្ទងខ្សែប្រយុទ្ធ Tottenham កីឡាករ Harry Kane ឲ្យមករដ្ឋធានីរបស់ប្រទេសអេស្ប៉ាញរាល់ថ្ងៃ។
កាសែតខាងលើបាននិយាយថា Mayoral ត្រូវបាន Real Madrid កំណត់តម្លៃខ្លួន៣០លានផោន និងអតីតខ្សែប្រយុទ្ធSpurs, Gareth Bale ត្រូវបានរួមបញ្ជូលក្នុងបេសកកម្មដោះដូរកីឡាករយក Harry Kane។ ទោះបីជាមានព័ត៌មានជាប់ទាក់ទងផ្ទេរទៅលេងនៅ Bernabeu ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ កំពុងតែរីករាយនៃអាជីពរបស់ខ្លួននៅក្លឹបមានមូលដ្ឋានភាគខាងជើងទីក្រុងឡុងដុង។ ចំណែកខាងក្លឹបក៏គ្មានបំណងចង់លក់កីឡាករល្អរបស់ខ្លួនដែរ លើកលែងតែយកលុយ២០០លានផោនដាក់លើតុពិភាក្សាទើបបាន។
ប៉ុន្តែបញ្ហានេះអាចនឹងត្រូវដោះស្រាយខណៈ El Gol Digital រាយការណ៍ថា Karim Benzema សាកសមជាង Mayoral និងBale ក្នុងការធ្វើជាថ្នូរយក Kan។ ប្រភពខាងលើបាននិយាយថា ក្លឹបមានបំណងចំណាយ១០០លាន និង Benzema ម្នាក់ទៀតទៅ Spurs ដើម្បីយក Harry Kane មកវិញ ខណៈលុយសរុបគឺ១៨០លានផោន។
តើចំនួនប៉ុណ្ណេះអាចគ្រប់គ្រាន់អន្ទង Harry Kane មក Real Madrid បានដែរអត់?តើ Perez សម្រេចក្នុងបេសកកម្មនេះដែរឬទេ?