Lionel Messi ធ្លាប់​លេង​ឲ្យ​ Barcelona ក្នុង​ពាន​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទល់​នឹង​ Chelsea ៨​ដង​ហើយ​ប៉ុន្តែ​គាត់​មិន​ទាន់​រក​គ្រាប់​បាល់​បាន​ទល់​នឹង​ក្លឹប​អង់គ្លេស​មួយ​នេះ​នៅ​ឡើយ​ទេ។

សរុប​នៃ​ការ​ចូល​លេង​ទាំង​អស់​ចំនួន​៦២៩​ប្រកួត​ Messi រក​បាន​៥៣១​គ្រាប់​រាប់​ទាំង​លេង​ក្នុង​ឈុត​ Baeca B​ដំបូង​ក្នុង​ពាន​ Segunda B ​កាល​ពី​ខែ​មិនា​ឆ្នាំ​​២០០៤។ ក្រុម​តោ​ខៀវ​ជួប ​Messi ៨​ដង​ហើយ​ ខណៈ​ Rubin Kasan ជួប​បួន​ដង​ Inter ជួប​៣​ដង​ Liverpool និង ​Benfica ២​ដង​ដូច​គ្នា​។ Udinese ជួប​Messi​ម្ដង​ដែរ​ ប៉ុន្តែ​ក្លឹប​ទាំង​នេះ​តារា​បាល់​ទាត់​អាហ្សង់ទីន​មិន​ដែល​រក​គ្រាប់​បាល់​នោះ​ទេ។

ក្រុម​ Al Sadd របស់​កាតារ​ត្រូវ​បាន ​Barcelona យក​ឈ្នះ​៤​ទល់​០​កាល​បី​ឆ្នាំ ២០១១​ពាន ​Club World Cup ប៉ុន្តែ​ Messi មិន​មែន​ជា​អ្នក​ទាត់​បញ្ចូល​ទី​នោះ​ទេ​។ គ្មាន​ក្រុម​ណា​មួយ​នៅ​ក្នុង ​La liga ដែល ​Messi រក​គ្រាប់​បាល់​មិន​បាន​នោះ​ទេ ​​ប៉ុន្តែ​ក្លឹប​ដែល​ធ្លាប់​លេង​ក្នុង​លីក​កំពូល​អេស្ប៉ាញ​កាល​ពី​មុន​ដូច​ជា៖ Xerez, Real Murciaនិង ​Cadiz គឺ​Messi មិន​ដែល​រក​បាន​។

ក្លឹប​ដែល ​Messi មិន​ដែល​ទាត់​បញ្ជូល​ទី​ក្នុង​ Champions League៖

Chelsea (8 Partidos Jugados – games played)
Rubin Kazán (4 PJ)
Inter Milán (3 PJ)
Liverpool (2 PJ)
Benfica (2 PJ)
Udinese (1 PJ)

LA LIGA:
1. Xerez (2 PJ)
2. Real Murcia (2 PJ)
3. Cádiz (1 PJ)

CLUB WORLD CUP:                                                                                                                                                       

Al Sadd Catar (1 PJ)

COPA DEL REY:

Gramenet (1 PJ)*

ខាង​ក្រោម​ជា​ក្លឹប​នៅ​ក្នុង​ក្រប​ខណ្ឌ ​SEGUNDA B: ដែល​ Messi មិន​ទាន់​រក​គ្រាប់​បាល់​បាន៖

Peña Sport (2 PJ)
Gramenet (1 PJ)*
Mataró (1 PJ)
Osasuna B (1 PJ)
Peralta (1 PJ)
Novelda (1 PJ)
Badalona (1 PJ)
Huesca (1 PJ)
R. Zaragoza B (1 PJ)
Sabadell (1 PJ)
Castellón (1 PJ)
Yeclano (1 PJ)