ក្រុម​អ្នក​មាន​លុយ​របស់​បារាំង​ Paris Saint-Germain សង្ឃឹម​ថា​នឹង​ប្រជែង​ជាមួយ​ក្រុម​អ្នក​មាន​លុយ​របស់​អង់គ្លេស ​Manchester City ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Alexis Sanchez របស់​Arsenal ដើម្បី​បំពេញ​ក្ដី​បំណង​របស់​Neymar នេះ​បើ​តាម​ប្រភព​ពី​Daily Mail។

Neymar and Sanchez are friends and were also team-mates at Catalan giants Barcelona

គេហទំព័រ​ខាង​លើ​បាន​និយាយ​ថា​ Neymar បាន​បញ្ចូល​ឈ្មោះ​​ Sanchez ក្នុង​បញ្ជី​”​ចង់​បាន​”​ពេល​ដែល ​PSG សួរ​ថា​តើ​កីឡាករ​រូប​ណា​ ដែល​ចង់​យក​មក​លេង​ជាមួយ។​ស្រប​ពេល​កុង​ត្រា​នឹង​ផុត​នៅ​ខែ​មិថុនា​ Alexis Sanches នឹង​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​ទៅ​លេង​នៅ​កីឡដ្ឋាន Parc de Prince ក្នុង​ប្រាក់ឈ្នួល​៣​សែន​ផោន​ក្នុង​អាទិត្យ​ ជាមួយ​នឹង​ប្រាក់​បន្ថែម​៩​លាន​ផោន ​ប្រសិន​បើ​រូប​គេ​យល់​ព្រម​ចុះ​កុង​ត្រា​ជាមួយ​ក្លឹប​នៅ​ខែ​មករា​ខាង​មុខ។

Image result for Edinson Cavani vs Draxler

បើ​ PSG ចង់​ទិញ​មែន​នោះ​ ពួក​គេ​ក៏​ត្រូវ​លក់​កីឡាករ​ចេញ​ខ្លះ​ផង​ដែរ​ ដើម្បី​រក្សា​លំនឹង​ក្នុង​ក្រុម ​ហើយ​ស្រប​ពេល​ UEFA ចាប់​ផ្ដើម​ស៊ើប​អង្កេត​លើ​ការ​ចំណាយ​ទិញ​កីឡាករ​ទៀត​នោះ ​​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​គោលការណ៍​ Financial Fair Play  ។

Image result for Edinson Cavani vs Draxler

Edinson Cavani ត្រូវ​បាន​គេ​គិត​ថា​ ស្ថិត​ក្នុង​បញ្ជី​ចាក​ចេញ​របស់​ក្លឹប ​ទោះ​បី​ជា​ត្រូវ​បាន​សម្របសម្រួល​រឿង​ដណ្ដើម​គ្នា​ទាត់​បាល់​ប៉េណាល់ទី​ជាមួយ ​Neymar ហើយ​កីឡាករ​ម្នាក់​ទៀត​គឺ​ Julian Draxler ជា​សមាជិក​ដទៃ​ទៀត​ដែល​នឹង​ត្រូវ​ចាក​ចេញ​ផង​ដែរ៕