ក្រុម​អ្នក​មាន​បុណ្យ​ ​Barcelonaបាន​ប្រកាស​ពី​ការ​បន្ត​កុង​ត្រា​ថ្មី​របស់​របស់​ខ្សែ​បម្រើ​វ័យ​ចាស់​ Andres Iniesta។ ប្រធាន​ក្រុម​ក្នុង​ឈុត​ដំបូង​ម្នាក់​នេះ​ បាន​យល់​ព្រម​កុងត្រា​មួយ​ជីវិត​តែម្ដង​ បើ​តាម​ការ​ប្រកាស​ផ្លូវការ​ពី​ក្លឹប​ខាង​លើ។

ពិធី​ចុះ​កុង​ត្រា​នឹង​ស៊ីញេ​នៅ​ម៉ោង​១២.៣០​ម៉ោង​ក្នុង​តំបន់​អឺរ៉ុប​ ហើយ​សន្និសិទិ​កាសែត​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​១​​ ដែល​មាន​ការ​ចូលរួម​ជាមួយ​ប្រធាន​ក្លឹប​លោក Josep Maria Bartomeu។ ការ​បន្ត​កុង​ត្រា​ថ្មី​គឺ​ជា​រឿង​ដែល​កំពុង​តែ​កក្រើក​នៅ​ក្លឹប​ហើយ​​ការ​ពិភាក្សា​បន្ត​កុង​ត្រា​ថ្មី​របស់ Messi ត្រូវ​បាន​រៀប​ចំ​​ក្រោយ​ពេល​ប្រកាស​កាល​ពី​កក្កដា។

 

តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្លឹប​​បាន​និយាយ​ថា​៖” Andres Iniesta បាន​ស៊ីញេ​កុង​ត្រា​មួយ​ជីវិត​ជាមួយ ​Barcelona កាល​ពី​ថ្ងៃ​សុក្រ​​ដែល​កិច្ច​ព្រមព្រៀង​នេះ ​នឹង​រក្សា​កីឡាករ​រហូត​ដល់​ចូល​និវត្តន៍​តែ​ម្ដង​”។

“ រូប​គេ​បាន​ទាត់​បញ្ជូល​ទី​បាន​៥៥​គ្រាប់​ឲ្យ​ក្រុម​ធំ​របស់​ក្លឹប​ចាប់​តាំង​ពីរ​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ពី​តុលា​ឆ្នា​២០០២”៕