អ្នក​ចាត់​ការ​ក្រុម ​Liverpool​លោក ​Jurgen Klopp​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ កីឡាករ​ឆ្នើម​ប្រ​ចាំ​ក្រុម​គឺ​ Mohamed​ Salah ​និង​អាច​បន្ត​នូវ​ភាព​ខ្លាំង​របស់​ខ្លួន ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​បន្ថែម​ទៀត​ បន្ទាប់​ពី​ស៊ុត​បាន​គ្រាប់​បាល់​ទី​៣០​របស់​ខ្លួន​ក្នុង​រដូវ​កាល​នេះ។

គ្រាប់​បាល់​ទី​៣០​របស់​គេ​ គឺ​ស៊ុត​ទល់​និង​ក្រុម​ជើង​ខ្លាំង​នៅ​ព័រទុយហ្គាល់ ​FC Porto​ក្នុង​ថ្ងៃ​ប្រកួត ​UEFA Champion League ជើង​ទី​១ ​ដែល​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​លឿន​ជាង​គេ​រហូត​ដល់​៣០​គ្រាប់​ ដោយ​ចំណាយ​ពេល​ត្រឹម​តែ​៣៦​ប្រកួត​ដំបូង​ ដោយ​តាម​ពី​ក្រោយ​កំណត់ត្រា​របស់​វីរបុរស ​Liverpool កីឡាករ George Allan​ ហើយ​លោក​Jurgen Klopp​ជឿ​ជាក់​ថា​ គេ​នឹង​អាច​ស៊ុត​បាល់​បាន​ច្រើន​គ្រាប់​បន្ត​ទៀត​រហូត​ចប់​រដូវ​កាល។

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា​៖” ​រដូវ​កាល​នេះ​គាត់​ពិត​ជា​លេង​បាន​ល្អ​មែន​ទែន​ ខ្ញុំ​បាន​សង្កេត​មើល​រួច​ទៅ​ហើយ​ៗ​គាត់​ពិត​ជា​សំខាន់​សម្រាប់​ក្រុម​ខ្លាំង​ណាស់។​ ខ្ញុំ​គិត​ថា​គ្រាប់​បាល់​នីមួយៗ​សុទ្ធ​តែ​ជា​គ្រាប់​បាល់​ជ័យជំនះ​ហើយ​មាន​សារៈសំខាន់។”

ខណៈ​ពេល​ដែល ​Salah​កំពុង​តែ​ឡើង​ជើង​មិត្ត​រួម​ក្រុម​ Sadio Mane​ក៏​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ក្នុង​ប្រកួត​ទល់​និង​ក្រុម ​Porto ​ដោយ​រក​បាន ​​hat-trick​ ទោះ បី​ជា​ក្នុង​រដូវកាល​នេះ​គេ​លេង​ពុំ​សូវ​បាន​ចូល​លេង​គ្រប់​គ្រាន់ ​និង​បង្ហាញ​ទម្រង់​លេង​ល្អ​ក៏​ដោយ​៕

ប្រភព: besoccer

អត្ថបទ៖ម៉េងគា