គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​​ Manchester United លោក Jose Mourinho បាន​និយាយ​ថា​គ្រប់​កីឡាករ​ទាំង​អស់​មាន​តម្លៃ​របស់​ខ្លួន​ដែល​លោក​និយាយ​បែប​ប្រហែល​​ជា​ទាក់ទង​នឹង​ការ​ចាក​ចេញ​ក្នុង​ខែ​មករា​នេះ ​របស់ Henrikh Mkhitaryan ។

កីឡាករ​នាំ​លេង​សញ្ជាតិ​អាមិននៀ​ មិន​បាន​លេង​ក្នុង​ជម្រើស​ដំបូង​ចាប់​តាំង​ពី​ចាញ់​ក្រុម ​Chelsea កាល​ពី​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ ហើយ​រូប​គេ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ត្រូវ​ប្រកួត​៤​ដង​ចុង​ក្រោយ។ Mkhitaryan បាន​ក្លាយ​ជា​កីឡាករ​លោក​Jose នាំ​ចូល​កាល​ពី​១៨​ខែ​មុន​ក្នុង​តម្លៃ​៣០​លាន​ផោន​ពី​ក្លឹប ​Burussia Dortmund។

Mourinho៖ ការ​ប្រជែង​យក​ពាន​គឺ​ប្រហែល​ជា​ចប់​ទៅ​ហើយ

ប៉ុន្តែ ​BBC បាន​ដឹង​ថា​កីឡាករ​រូប​នេះ​លោក​ Jose Mourinho លែង​ទុក​ចិត្ត​ហើយ។ និយាយ​មុន​ការ​ប្រកួត​ជាមួយ​ West Brom នៅ​ថ្ងៃ​អាទិត្យ​លោក Mourinho បាន​ពោល​ដូច្នេះ៖ ” ប្រសិន​បើ​កីឡាករ​មិន​សប្បាយ​ចិត្ត​ហើយ​និង​នាំ​មក​ជាមួយ​នូវ​សំណើ​ដែល​យើង​គិត​ថា​ល្អ​សម្រាប់​យើង​ ខ្ញុំ​នឹង​មិន​និយាយ​ទេ។​នោះ​គឺ​ជា​វិធីសាស្ត្រ​របស់​គ្រូ​បង្វឹក​។ គ្រប់​កីឡាករ​សុទ្ធ​តែ​មាន​តម្លៃ​មួយ”។

កាល​ពី​ខែ​មករា​ឆ្នាំ​មុន​ Jose Mourinho អនុញ្ញាត​ឲ្យ​​ Menphis Depay ទៅ​ចូល​រួម​ជាមួយ Lyon និង ​Morgan Schneiderlin ប្ដូរ​ទៅ ​Everton។ គាត់​ក៏​ដោះ​លែង​ Bastian Schweinsteiger ទៅ​ឲ្យ​ក្លឹប​អាមេរិក Chicago Fire លេង​នៅ​ Major League Soccer។ ចំណែក​ខ្សែ​ការពារ​ Like Shaw អាច​ជា​កីឡាករ​ម្នាក់​ទៀត​ដែល​នឹង​ចាក​ចេញ​នៅ​ខែ​មករា​ទោះ​បី​ជា​អតីត​កីឡាករ​របស់​ Southampton ចង់​បន្ត​លេង​នៅ ​Old Trafford។

កុង​ត្រា​របស់​ Marouane Fellaini នឹង​ផុត​នៅ​រដូវ​កាល​នេះ​ហើយ​ការ​ប្រឹងប្រែង​របស់ ​Man Utd ដើម្បី​កីឡាករ​បែលហ្សិក​បន្ត​កុង​ត្រា​ក៏​ទទួល​បរាជ័យ​ដែរ៕