Real Madrid នឹង​ជួប​ Gremio ក្នុង​យប់​នេះ​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Club World Cup ប៉ុន្តែ​ក្រៅ​ពី​ក្រុម​ឈ្នះ​បាន​ពាន​នេះ​សម្រាប់​កីឡាករ​ Real Madrid នឹង​ទទួល​បាន​ប្រាក់​បន្ថែម​លើក​ទឹក​ចិត្ត​ទៀត​ បើ​អាច​បំបាក់​ក្រុម​ខ្លាំង​មក​ពី​ប្រេស៊ីល​បាន។

ប្រសិន​បើ​ Real Madrid បាន​លើក​ពាន​នេះ​មែន​ សមាជិក​នីមួយៗ​នៃ​ក្រុម​កីឡាករ​នឹង​ទទួល​បាន​ប្រាក់១០​ម៉ឺន​អឺរ៉ូ​ ជាមួយ​នឹង​លុយ​បែក​ចែក​ដល់​កីឡាករ​លេង​បាន​ច្រើន​ជាង​គេ ​រក​គ្រាប់​បាល់​បាន​ជា​ដើម។

បើ​តាម​ប្រភព ​El Pais ប្រាក់​លើក​ទឹក​ចិត្ត​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​នេះ​គឺ​កើន​ឡើង​លើស​កាល​ពី​ឆ្នាំ​មុន​ ដោយ​គិត​សរុប​ដល់​ទៅ​១.៨​លាន​អឺរ៉ូ​ ដែល​នេះ​មាន​ន័យ​ថា​ម្ចាស់​ជើង​ឯក La liga រដូវ​កាល​មុន​ទទួល​បាន​លុយ​ទ្វេដង​បើ​ធៀប​ទៅ​នឹង​ការ​ឈ្នះ​ពាន​ FIFA Club World Cup ឆ្នាំ​មុន។

ទោះ​បី​ជា​យ៉ាង​នេះ ក្ដី​! Real Madrid នឹង​កាត់​ការ​ចំណាយ​អស់​២.៤​លាន​អឺរ៉ូ​ ប្រសិន​បើ​ពួក​គេ​ឈ្នះ ​Gremio។​ប៉ុន្តែ​ប៉ុណ្ណោះ​ Real Madrid នៅ​តែ​ចំណេញ​ដោយ​ពួក​គេ​អាច​ឈ្នះ​ពាន ​​និង​ប្រាក់​រង្វាន់​ដែល ​FIFA ផ្ដល់​ឲ្យ​សម្រាប់​​ម្ចាស់​ជ័យ​លាភី​ក្នុង​ព្រឹត្តិការណ៍​៣.៤លាន​អឺរ៉ូ៕