Simeone សម្រេច​ចិត្ត​មិន​អោយ​ Costa លេង​ក្នុង​ជំនួប​ជា​មួយ ​Chelsea នៅ​យប់​នេះ​ ព្រោះ​លោក​គិត​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ទាន់​ដល់​ពេល​សាក​សម​ដែល​អាច​ជួយ​ក្រុម​បាន​នោះ​ទេ​។

Image result for Costa at home for Atletico's Chelsea trip
​​​
Diego Simeone បាន​និយាយ​ថា​អតីត​ខ្សែ​ប្រយុទ្ធ​តោ​ខៀវ​ Chelsea មិន​បាន​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​ ​ដើម្បី​លេង​ក្នុង​វគ្គ​ជម្រុះ​ Champion League នៅ​យប់​នេះ​ទេ​។ Costa បាន​ចាក​ចេញ​ពី​ Stamford Bridge កាល​ពីរ​ខែ​ កញ្ញា​ ដោយ​សារ​មាន​ទំ​នាស់​ជា​មួយ​គ្រូ​បង្វឹក​តោ​ខៀវ​។

Diego Costa

នៅ​ពេល​អ្នក​ការ​សែត​ជា​ច្រើន​បាន​សួរ​ពី​ ខ្សែ​ប្រ​យុទ្ធ​វ័យ​ ២៩​ ឆ្នាំ​ថា​​ ហេតុ​អ្វី​ ​Costa មិន​ចូល​រួម​ជា​មួយ​ក្រុម​លោក​?  Simeone បាន​ឆ្លើយ​ថ៖” ​ វា​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ ​ព្រោះ​ខ្ញុំ​ជា​គ្រូ​បង្វឹក​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​សម្រាប់​ក្រុម​របស់​យើង”។

​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​​បាន​បន្ត​ថា៖”​ខ្ញុំ​ដឹង​ថា​វា​ជា​ពេលវេលា​ដ៏​លំបាក​សម្រាប់ ​Costa ​តែ​​​គាត់​ច្បាស់​ជា​​រីករាយ​ជា​មួយ​យើង​នៅ​ទី​នេះ​ ​ពី​ព្រោះ​ការ​វិល​ត្រ​លប់​មក​ទី​នេះ​ជា​បំណង​ប្រាថ្នា​របស់​គាត់​”។

Atletico Madrid ត្រូវការឈ្នះ Chelsea ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ឆ្លង​ទៅ​វគ្គ​បន្ត​នៃ​ពាន​រង្វាន់​ Champion League តែ​ត្រូវ​ចាំ​មើល​ Roma ភ្លាត់​ចាញ់​​ឬ​ស្មើ​ជា​មួយ Qarabag FK សិន​ទើប​មាន​ឱកាស​ឆ្លល​ទៅ​វគ្គ ១៦​ ក្រុម​ចុង​ក្រោយ​៕​