ក្លឹបលីកកំពូលថៃ Bangkok United បានស៊ីញេកុងត្រា យកអតីតខ្សែការពារជម្រើសជាតិអ៊ីរ៉ង់កីឡាករ Mehrdad Pooladi ពីក្លឹប Al-Shahania នេះបើយោងតាមប្រភពគេគេហទំព័រផ្លូវការក្លឹប។
ខ្សែបម្រើការពារវ័យ៣០ឆ្នាំអាចលេងក្នុងដំណែងខ្សែការពារឆ្វេងផងដែរ ហើយកីឡាកររូបនេះ ត្រូវបានគេដឹងថាមានឈ្មោះល្បី អំឡុងពេលលេងក្នុងក្លឹបលីកកំពូលអ៊ីរ៉ង់ Mes Kerman និង Persepolis ដែលធ្វើឲ្យរូបគេមានឱកាសបានបង្ហាញថ្វីជើងក្នុងជម្រើសជាតិ។
Pooladi ធ្លាប់បានបង្ហាញខ្លួនឲ្យជម្រើសជាតិក្នុងតំបន់មជ្ឈិមបូព៌ា មួយនេះលេងក្នុង ពានរង្វាន់ 2014 FIFA World Cup ដោយបានបានបង្ហាញទម្រង់លេងខ្លាំង ទល់នឹងជម្រើសជាតិនីហ្សេរីយ៉ា និងអាហ្សង់ទីន។ កីឡាកររូបនេះបានចូលរួមជាមួយក្លឹប Al-Shahania របស់កាតារកាលពីឆ្នាំ ២០១៥ បន្ទាប់ពីត្រូវហាមប្រាមមិនឲ្យលេងក្នុងក្រុមជម្រើសជាតិដោយសារបន្លំធ្វើកាតសម្គាល់ខ្លួនជាទាហានក្លែងក្លាយ។
មុនចូលរួមជាមួយក្លឹបនៅលីកកំពូលថៃមួយនេះលោកបានលេងឲ្យ Al-Shahania ៣រដូវកាលបង្ហាញខ្លួនបាន៦២ប្រកួត៕