ការប្រកួតមិត្តភាពអន្តរជាតិកាលពីយប់មិញ រវាងក្រុមខ្លាំងៗនៅអឺរ៉ុប បិសាចទឹកក្រូចហូឡង់បានយកឈ្នះក្រុមខ្លាំងព័រទុយហ្គាល់ដល់ទៅ៣ទល់០។
ក្នុងវគ្គទី១ក្រុមរបស់លោក Ronald Keoman បានធ្វើការនាំមុខមុនលើក្រុមព័រទុយហ្គាល់ដោយលទ្ធផល៣គ្រាប់ពោលនៅនាទី១១ដោយខ្សែប្រយុទ្ធ Memphis Depay នាទី៣២ដោយ Ryan Babel និង នាទី៤៥ដោយខ្សែការពារ Liverpool កីឡាករ Virgil van Dijk។
ចំណែកក្រុមព័រទុយហ្គាល់ មិនអាចធ្វើអ្វីបាននោះទេទោះបីជាមានឱកាសខ្លះក៏ដោយ ខណៈនៅនាទី៦១ក្នុងវគ្គទី Joao Cancelo ទទួលបានកាតក្រហម៕
[youtube id=”GhLV1Q_FD5k”]