Lionel Messi បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​របស់​​ FOX Sport ថា​គាត់​មាន​បំណង​​របស់​គាត់​គឺ​មា​នភាព​រឹងមាំ​គ្រប់​គ្រាន់ ​ដើម្បី​​លេង​ទល់​នឹង​អេស្ប៉ាញ​នៅ​កីឡដ្ឋាន​ Wanda Metropolitano នៅ​យប់​ថ្ងៃ​អង្គារ។

ខ្សែ​ប្រយុទ្ធ ​Barcelona ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ក្នុង​ការ​ប្រកួត​មិត្តភាព​ឈ្នះ​អ៊ីតាលី​២​ទល់​០​កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​ឈឺ​ចុកចាប់​សរសៃពួរ​ភ្លាមៗ ​ប៉ុន្តែ​បាន​មក​ចូល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ ដើម្បី​លេង​ទល់​នឹង​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ​នៅ​យប់​នេះ។

ពេល​សួរ​អំពី​ស្ថានភាព​របួស​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ក្រោយ​ពេល​មិន​បាន​លេង​ជាមួយ​អ៊ីតាលី​ហើយ​គាត់​បាន​និយាយ​ថា៖” ក្នុង​ការ​ហ្វឹកហាត់​ចុង​ក្រោយ​​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ហើយ​សង្ឃឹម​ថា​អាច​លេង​បាន។”

ខណៈ​ដែល​ World Cup ខិត​ជិត​មក​ដល់​​វា​ពិត​ជា​សំខាន់​ណាស់ ដែល​គ្រូ​បង្វឹក​អាហ្សង់ទីន​ត្រូវ​ចាំ​បាច់​ ថែរក្សា​កីឡាករ​ល្អ​បំផុត​របស់​ខ្លួន​ដើម្បី​ឲ្យ​ដំណើរ​ការ​ក្នុង​ការ​ប្រកួត​ World Cup​ ប្រកប​ទៅ​ដោយ​សុទិដ្ឋិនិយម​ខ្ពស់៕