ខ្សែ​បម្រើ​ Mohamed Elneny បាន​ចុះ​កុង​ត្រា​ថ្មី​បន្ថែម​ទៀត​ជាមួយ​ Arsenal​ ខណៈ​កុង​ត្រា​នេះ ​ធ្វើ​ឲ្យ​មិត្ត​រួម​ជាតិ​របស់​ Salah ក្លាយ​ជា​សមាជិក​របស់​លោក ​Wenger រយៈពេល​យូរ។

ខ្សែ​បម្រើ​រូប​នេះ​បាន​ចាក​ចេញ​ពី Basel​ក្លឹប​ជើង​ឯក​របស់​ស្វីស​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៦​ ហើយ​ចាប់​តាំង​ពីរ​ពេល​នោះ​គាត់​បង្ហាញ​ខ្លួន​បាន​៦៦​ប្រកួត​រក​បាន​គ្រាប់​បាល់​២​គ្រាប់។ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថ្មី​នេះ​លោក ​Wenger បាន​និយាយ​ថា​៖

“​ជា​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​សម្រាប់​អេហ្ស៊ីប។ ខ្ញុំ​ពិត​ជា​សរសើរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ Elneny។ គាត់​ជា​មនុស្ស​ម្នាក់​ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញ​គុណភាព​របស់​ក្រុម​​គាត់​ប្រយុទ្ធ​បាន​ល្អ ការពារ​ក៏​ល្អ​ ហើយ​គាត់​នៅ​តែ​បន្ត​លេង​ជា​កីឡាករ​ពេញលេញ​ម្នាក់​”