កីឡាករ Robert Lewandowski ចង់ឲ្យក្លឹបជើងខ្លាំងអាល្លឺម៉ង់ Bayern Munich រកខ្សែប្រយុទ្ធម្នាក់បន្ថែមទៀត ដើម្បីជួយក្លឹបបន្ថែមទៀត។
ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញបានចូលលេងក្នុងពានរង្វាន់ Bundesliga ទាំង១១ប្រកួតដោយរកបាន១១គ្រាប់ក្នុងរដូវកាលនេះ។ ខណៈពេលដែល Bayern កំពុងឈរដំណែងកំពូលតារាងលើសក្រុមលេខ២ RB Leipzing ៤ពិន្ទុលោក Jupp Heynckes អាចមានជម្រើសយកខ្សែប្រយុទ្ធ Thomas Muller តែម្នាក់គត់ដើម្បីជួយតំបន់ខាងលើ។
ការរកគ្រាប់បាល់របស់ Lewandownski ហាក់គ្មានការធ្លាក់ចុះនោះទេ ទោះបីជាពេលខ្លះ ក្លឹបមានទម្រង់លេងមិនសូវល្អក៏ដោយ។ អញ្ចឹងក៏ដោយ រូបចង់ឲ្យក្លឹបទិញខ្សែប្រយុទ្ធវ័យក្មេងណាម្នាក់ដើម្បីជួយរកគ្រាប់បាល់។ និយាយក្នុងកាសែតអាល្លឺម៉ង់ SportBild, កំពូលខ្សែប្រយុទ្ធរកគ្រាប់បាល់រូបនេះនិយាយថា៖
” វាដល់ពេលក្លឹបស្វែងរកជម្រើស ចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេងណាម្នាក់មកជួយហើយ ដើម្បីរៀនពីកីឡាករមានបទពិសោធន៍។ ពួកគេអាចជួយខ្ញុំក្នុងរយៈពេល១៥ទៅ២០នាទីចុងក្រោយ ក្នុងការប្រកួត។ បើធ្វើបែបនេះក្លឹបមានកម្លាំង និងរក្សាតុល្យភាពរកគ្រាប់បាល់ ហើយពេលខ្ញុំរបួសពួកគេអាចជួយបាន”។
ក្រោយ Lewandowski និយាយបែបនេះ ក្លឹបចាប់ផ្ដើមស្វែងរកកីឡាករក្នុងតំបន់ប្រយុទ្ធថ្មី ខណៈ ខ្សែប្រយុទ្ធវ័យក្មេង Kasper Dolberg របស់ Ajax ក្លាយជាជម្រើសដំបូងរបស់ក្លឹបទិញចូលក្នុងខែមករាខាងមុខ ស្របពេលខ្សែប្រយុទ្ធប្រកបដោយបទពិសោធន៍របស់ Arsenal កីឡាករ Olivier Giroud ក៏ស្ថិតក្នុងរ៉ាដារបស់ Bayern ដែរ៕