ក្រុមជម្រើសជាតិមកពីតំបន់អាមេរិកខាងត្បូងប៉េរូ បានក្លាយជាក្រុមទី៣២ឡើងទៅលេងនៅ World Cup 2018 នៅរុស្សីក្រោយយកឈ្នះញូហ្សេឡែន ក្នុងលទ្ធផលទាំងពីរជើង២ទល់០ក្នុងវគ្គ Play-off។
កាលពីជើងទីក្រុមទាំងពីរបានទទួលលទ្ធផលត្រឹមស្មើ០-០ប៉ុណ្ណោះក្នុងទឹកដីនៃប្រទេសញូវហ្សេឡែន។ ចំណែក២គ្រាប់របស់ប៉េរូក្នុងជើងទី២នេះ រកបានដោយ Jefferson Farfanនាទី២៨វគ្គទីមួយ និង Cristian Guillermo Ramos នាទី៦៥។
ដូច្នេះមានន័យថាក្រុមទាំង៣២ បានរកឃើញអស់ហើយដើម្បីរងចាំទៅលេងនៅរុស្សីឆ្នាំក្រោយតែម្ដង ខណៈក្រុមដែលឡើងទាំងអស់ត្រូវរងជាចាប់ពូលនៅខែក្រោយ៕
[youtube id=”qNZDPLTTbvo”]