ខ្សែ​ប្រយុទ្ធ​របស់​ Chelsea កីឡាករ Alvaro Morata បាន​ទទូច​ថា​គាត់​នឹង​ស៊ីញេ​កុង​ត្រា​យក​ខ្សែ​បម្រើ ​Real Madrid កីឡាករ​ Isco ប្រសិន​បើ​គាត់​ជា​គ្រូ​បង្វឹក​ក្រុម​តោ​ខៀវ។

Alvaro Morata

Morata បាន​ចាក​ចេញ​ពី ​Real Madrid ទៅ​លេង​នៅ​ Chelsea ក្នុង​រដូវ​កាល​នេះ​ ហើយ​រក​បាន​៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥​ប្រកួត​ឲ្យ​ក្លឹប​អង់គ្លេស ​តាំង​ពី​ចាប់​ផ្ដើម​រដូវ​កាល​២០១៧-១៨​មក។ ឥឡូវ​ខ្សែ​ប្រយុទ្ធ​ពូកែ​រក​គ្រាប់​បាល់​ដោយ​ប្រើ​ក្បាល​ម្នាក់​នេះ កំពុង​បំពេញ​ភារកិច្ច​ឲ្យ​ជម្រើស​ជាតិ​ ហើយ​អំឡុង​ក្នុង​សន្និសិទ​កាសែត​ក្នុង​ការ​ប្រកួត​រូប​បាន​និយាយ​ថា​ នឹង​នាំ​យក​មិត្ត​រួម​ក្រុម ​Isco ទៅ​លេង​នៅ ​Chelsea ដោយ​រូប​គេ​បាន​និយាយ​ជា​នឹង​យក​កីឡាករ​ម្នាក់ ​ដែល​សំខាន់​ជាង​គេ​នៅ ​Real Madrid ។

Alvaro Morata Isco to Chelsea

​ខ្ញុំ​នឹង​យក​ Isco ទៅ ​Chelsea ពេល​ត្រឡប់​ទៅ​វិញ​(​ពេល​បញ្ចប់​ភារកិច្ច​ឲ្យ​ជម្រើស​ជាតិ)ប៉ុន្តែ​ ​ខ្ញុំ​គិត​ថា​គាត់​គឺ​ជា​កីឡាករ​សំខាន់​ម្នាក់​នៅ ​Real Madrid, ហើយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក៏​គាត់​ជា​កូន​សោរ​សំខាន់​ដែរ” Morata និយាយ​ក្នុង​កាសែត Cadena Ser។

Alvaro Morata and Isco

“ ខ្ញុំ​គិត​ថា​យើង​មិន​អាច​បញ្ឈប់​គាត់​ ពេល​ដែល​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​សំខាន់​នៅ​ក្លឹប។ ពិភពលោក​ទាំង​មូល​បាន​ឃើញ​គាត់​ធ្វើ​អ្វី​នៅ​ Madrid ។ គាត់​គឺ​ជា​កីឡាករ​សំខាន់​បំផុត​នៅ ​Real Madrid និង​ក្នុង​ជម្រើស​ជាតិ។ គាត់​ផ្លាស់ប្ដូរ​ការ​ប្រកួត​ គាត់​​ជា​អ្នក​កែ​ប្រែ​ គាត់​រាំ​ជាមួយ​បាល់​យ៉ាង​ល្អ​(សើច) ពិសេស​គាត់​ជា​មិត្ត​ល្អ​របស់​ខ្ញុំ”។

កាល​ពី​យប់​មិញ​នេះ​ដែរ អេស្ប៉ាញ​បាន​ប្រកួត​ឈ្នះ​កូស្ការីកា​៥​ទល់​០​ក្នុង​លក្ខណៈ​មិត្តភាព​ ខណៈ ​Morata ក៏​រក​បាន​១​គ្រាប់​ដែរ​ក្នុង​ចំណោម​៥​គ្រាប់​នេះ​៕