ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​​អំពី​កាល​វិភាគ​ប្រកួត​ក្នុង​ពាន​រង្វាន់​ Confederations Cup 2017​ ខណៈ​មាន​ប្រទេស​ចំនួន​៨​បូក ​ជាមួយ​ម្ចាស់​ផ្ទះ​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​១៧ ​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ​ត​ទៅ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ជើង​ឯក​ ជើង​ឯក​រង​លេខ​៣​និង​វគ្គ​ជម្រុះ​តាម​ពូល​ទទួល​បាន​ប្រាក់​រង្វាន់​ពី ​FIFA ​ក្នុង​ការ​ប្រកួត​នេះ​ដូច​ខាង​ក្រោម៖

ជើង​ឯក​ទទួល​បាន​ ៥​លាន​ដុល្លារ
ជើង​ឯក​រង ទទួល​បាន​៤.៥​លាន​ដុល្លារ
ក្រុម​លេខ​៣ ​ទទួល​បាន ៣.៥​លាន​ដុល្លារ
ក្រុម​លេខ​៤​ទទួល​បាន​ ៣​លាន​ដុល្លារ​
និង​វគ្គ​ជម្រុះ​ក្នុង​ពូល​ទទួល​បាន​២​លាន​ដុល្លារ៕