Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​បង្ហាញ​ភាព​ជឿជាក់​​ទៅ​ដលលោក Conte ដែល​បាន​បង្ហាញ​ការ​ខឹង​សម្បារ​ចង់​ចាក​ចេញ​កាល​ពី​ម្សិលមិញ​ ក្រោយ​មិន​អើពើ​លើ​សំណើរ​របស់​លោក​ក្នុង​ការ​រៀប​ចំ​ក្លឹប​សម្រាប់​រដូវ​កាល​ថ្មី​ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​បាន​ផ្ដល់​លុយ​ដុល​២៥០​លាន​ផោន​តាម​ការ​ចង់​បាន។

របាយការណ៍​មួយ​បាន​និយាយ​ថា​ Conte បាន​បង្ហាញ​ការ​ខក​ចិត្ត​ជាមួយ​ប្រធាន​ក្លឹប​ ដោយ​សារ​មិន​អើពើ​នឹង​សំណើ​រៀប​ចំ​ក្លឹប​ ដើម្បី​ការពារ​ដំណែង​ជើង​ឯក​ ហើយ​មិន​ព្រម​ជួប​ពិភាក្សា​គ្នា​លើ​រឿង​នេះ​​តែ​យ៉ាង​ណា Chelsea បាន​យល់​ព្រម​ហើយ​ហើយ​ទម្លាក់​លុយ​២៥០​លាន​ផោន​ឲ្យ​ទិញ​កីឡាករ​ថ្មី​។

កីឡាករ​ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​ Conte គឺ​ Rumelu Lukaku របស់​ Everton, ​Tiemoue Bakayoko របស់ ​Monaco,  Jerome Boateng របស់ ​Beyern Munich​និង​ Alex Sandro  របស់​ Juventus ហើយ​តម្លៃ​ខ្លួន​កីឡាករ​ប៉ុន្មាន​នាក់​ខាង​លើ​នេះ​សរុប​២០០​លាន​ផោន៕