Eden Hazard បញ្ចប់​ចំណាត់​ថ្នាក់​ទី​១៩​ក្នុង​តារាង​បេក្ខភាព​ឈ្នះ​ Ballon d’Or​ទាំង​៣០​នាក់​​ដែល​នេះ​មាន​ន័យ​ថា​រូប​គេ​នៅ​ដាច់​ឆ្ងាយ​ពី ​Messi និង​ Ronaldo។ ដើម្បី​មាន​ឱកាស​ល្អ​ជាង​នេះ​ កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក ​គួរ​តែ​ពិចារណា​ផ្ទេរ​ទៅ​លេង​នៅ ​Real នេះ​បើ​តាម​សម្ដី​របស់​អតីត​កីឡាករ Chelsea និង​ Real Madrid ។

កាល​ពី​ថ្មី​ៗ​នេះ ​Eden Hazard មាន​ទំនាក់​ទំនង​ធ្វើ​ការ​ផ្ទេរ​ទៅ​​លេង​នៅ​ Real Madrid ស្រប​ពេល​ដែល​ទម្រង់​លេង​បច្ចុប្បន្ន​​កំពុង​ទាក់ភ្នែក​លោក Florentino Perez និង លោក Zidane ។ ដោយ​ឡែក​សម្រាប់​សាមី​ខ្លួន​ផ្ទាល់ ​ក៏​ធ្លាប់​និយាយ​ថា​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​ Zidane ផង​ដែរ។​រូប​គេ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​ពិភពលោក​ប៉ុន្តែ​រូប​មិន​ទាន់​បាន​ឈ្នះ​ពាន ​Ballon D’or នៅ​ឡើយ​ទេ។

ដូច្នេះ​ហើយ​បាន​ កីឡាករ Michael Essien ​បាន​និយាយ​ថា​៖” គាត់​គួរ​តែ​ទៅ​លេង​នៅ ​Real Madrid ដើម្បី​ឈ្នះ​ Ballon d’Or។​ ពេល​យើង​និយាយ​ពី​ឈ្មោះ​ Eden គឺ​​គាត់​ជា​កីឡាករ​ល្អ​ម្នាក់​​គាត់​លឿន គ្រប់​គ្រង់​បាល់​បាន​ល្អ​​ហើយ​គាត់​ខ្លាំង។ គាត់​ប្រហែល​ជា​មាឌ​តូច​បន្តិច​ ប៉ុន្តែ​គាត់​គឺ​ខ្លាំង​ ជឿ​ខ្ញុំ​ទៅ​ វា​ពិត​ជា​ពិបាក​ណាស់​ ដើម្បី​ដណ្ដើម​បាល់​ពី​គាត់”។