ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ឡើង​មក​កាន់​កាប់​ដំណែង​លេខ​១​ក្នុង​តារាង​FIFA Ranking ក្នុង​ខែ​នេះ​ដោយ​មាន​ពិន្ទុ​សរុប​១៦០៦​នៅ​ពី​លើ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដែល​ឈរ​លេខ​២​ក្នុង​តារាង​មាន​១៥៩០​ពិន្ទុ។

ចំណែក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​ហក់​មក​ឈរ​លេខ​៣​ក្នុង​តារាង​មាន​១៣៨៦​ពិន្ទុ​គឺ​ផ្លោះ​ចំនួន​បី​កាំ​តែ​ម្ដង។បន្ទាប់​ពី​នេះ​មាន​ក្រុម​មក​ពី​អាមេរិក​ខាង​ត្បូង​អាហ្សង់ទីន​លេខ​៤​មាន​១៣២៥​ពិន្ទុ។​បែលហ្សិក​ឡើង​ន៤​លេខ​មក​លេខ​៥​​ប៉ូឡូញ​លេខ​៦​ស្វីស​លេខ​៧​បារាំង​លេខ​៨​ឈីលី​លេខ​៩​និង​កូឡុំប៊ី​នៅ​លេខ​១០។