ក្លឹប​បិសាច​ក្រហម​ Manchester United បាន​បញ្ជាក់​ក្នុង​វេបសាយ​ផ្ទាល់ខ្លួន​ថា​បាន​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ ​Chelsea កីឡាករ Nemanja Matic ហើយ​កីឡាករ​ជា​អ្នក​ចំណូល​ថ្មី​ទី​៣​របស់ ​Man Utd។

ទាក់ទង​នឹង​ការ​មក​ដល់​ Old Trafford, Matic បាន​និយាយ​ក្នុង​វេបសាយ​ផ្លូវការ​របស់​ Manchester United ថា៖” ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ ដែល​បាន​មក​ចូលរួម​ជាមួយ ​Man Utd ហើយ​ធ្វើ​ការ​ជាមួយ​ Jose Mourinho ម្ដង​ទៀត​ ដែល​នេះ​គឺ​ជា​ឱកាស​ដែល​ខ្ញុំ​មិន​អាច​ប្រកែក​បាន”។

ចំណែក​លោក  Jose Mourinho វិញ​បាន​និយាយ​ផង​ដែរ​ថា​៖” Nemanja Matic គឺ​ជា​កីឡាករ​របស់​ Man Utd ហើយ​ក៏​ជា​កីឡាករ​របស់ ​Jose Mourinho ដែរ។ គាត់​នឹង​តំណាង​គ្រប់​យ៉ាង​ឲ្យ​យើង​ក្នុង​ការ​ប្រកួត​បាល់ទាត់ ភាព​ស្មោះត្រង់ ស្ថេរភាព​មហិច្ឆតា និង​ការ​លេង​ជា​ក្រុម”។

ការ​មក​ដល់​របស់ ​Matic នឹង​បញ្ចប់​បេសកកម្ម​ស្វែង​រក​ខ្សែ​បម្រើ​របស់​លោក ​Jose ហើយ​កីឡាករ​វ័យ​២៨​ឆ្នាំ​នឹង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​មក​ជំនួស​  Michael Carrick ដែល​មាន​វ័យ​៣៦​ឆ្នាំ​ទៅ​ហើយ៕