ទីបំផុតLionel Messi បានយល់ព្រមកាន់ប៊ិចស៊ីញេខ្វោកលើកុងត្រាថ្មីជាមួយ Barcelona ដោយការសម្រក់ទឹកប៊ិកតែប៉ុន្មានតំណក់នេះ ធ្វើឲ្យគេបន្តលេងនៅក្លឹបយក្សអេស្ប៉ាញដល់ឆ្នាំ២០២១។
កុងត្រាចាស់របស់ប្រធានក្រុមអាហ្សង់ទីននឹងផុតពេលចប់រដូវកាលនេះ ហើយរូបគេក៏ធ្លាប់មានព័ត៌មានអំពីអនាគតមិនច្បាស់លាស់ផងដែរ។ អ្នកគាំទ្រ Barcelona ខ្លាចថាក្លឹបបានបណ្ដោយឲ្យកីឡាករ៣០ឆ្នាំរូបនេះ ចេញដោយមិនអើពើ ប៉ុន្តែពេលនេះច្បាស់ការណ៍ហើយ។
He made his debut 4,788 days ago.
He has played 602 games.
He has scored 523 goals.
He has won 30 trophies.
The story continues.#Messi2021 pic.twitter.com/XPdIhvaqgI— FC Barcelona (@FCBarcelona) November 25, 2017
ទោះបីជាយ៉ាងនេះក្ដី! ក្លឹបមានមូលដ្ឋាននៅទឹកដីCatalan បានបញ្ជាក់ថា Lionel Messi បានស៊ីញេកុងត្រាបន្តហើយដែលកុងត្រានេះធ្វើឲ្យរូបគេនៅលេងក្នុងកីឡដ្ឋាន Camp Nou ដល់ឆ្នាំ២០២១៕